កំពូល​តារា​ចម្រៀង​​ កំពូល​តារាម៉ូដែល និង​កំពូល​តារា​បាល់​ទាត់​ប៉ះ​ជា​មួយ​កំពូល​ស្មាត​ហ្វូន

ភ្នំពេញ៖ កំពូលតារាទាំងបីរូបរួមមាន កញ្ញា មាស សុខសោភា កំពូលតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជា និងជាឯកអគ្គរាជទូតសុឆន្ទៈរបស់ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា លោកប្រាក់ ឧត្តមមុនី កំពូលខ្សែប្រយុទ្ធ និងជាកីឡាបាល់ទាត់ដ៏ម្នាក់ក្នុងចំណោមកំពូលកីឡាឆ្នើមៗទាំងអស់របស់ជម្រើសជាតិកម្ពុជា និងចុងក្រោយគឺកំពូលតារាបង្ហាញម៉ូត ចាន់ គង្កា ជ័យលាភីលេខមួយ Cambodia Top Next Model ជំនាន់ទីមួយ។

ឥឡូវនេះរូបភាពរបស់អ្នកទាំងបី កំពុងតែល្បីពាសពេញប្រព័ន្ធផ្សព្វផ្សាយសង្គម Facebook។ មកដល់ពេលនេះមានអ្នកទស្សនាប្រមាណ ៥០ម៉ឺននាក់បានឃើញពីរូបដ៏ស្រស់ស្អាត សង្ហា និងសិចស៊ីរបស់អ្នកទាំងបី ញញឹមដាក់កំពូលស្មាតហ្វូន Huawei G7 Plus។

Huawei G7 Plus គឺជាស្មាតហ្វូនត្រកូល G ស៊េរីថ្មីរបស់ក្រុមហ៊ុនស្មាតហ្វូនលំដាប់ថ្នាក់ពិភព លោក Huawei និងជាស្មាតហ្វូនដែលបំពាក់ដោយបច្ចេកវិទ្យាសម្គាល់ក្រយ៉ៅដៃជំនាន់ថ្មី ទំនើបជាងបច្ចេកវិទ្យាសម្គាល់ក្រយ៉ៅដៃជំនាន់មុនដែលបំពាក់នៅក្នុង Huawei Mate 7 រហូតដល់ទៅពីរដង។ តួយ៉ាង បច្ចេកវិទ្យាសម្គាល់ក្រយ៉ៅដៃនេះ មានល្បឿនលឿន និងឆ្លាតជាងមុន ក្នុងការថតរូបភាព ទទួលការហៅចូល និងបិតម៉ោងរោទិ៍ដោយគ្រាន់ចុចមួយប៉ក់ប៉ុណ្ណោះ។ លើសពីនេះ លោកអ្នកអាចដោះសោដោយប្រើក្រយ៉ៅដៃមិនថាស្ងួត ឬក៏សើមក្នុងរយៈពេលត្រឹមតែ 0.5 វិនាទី ឬមួយពព្រិចភ្នែកប៉ុណ្ណោះ។

ជាស្មាតហ្វូនដែល ផលិតពីលោហធាតុសុទ្ធ 90% ដើម្បីឲ្យអ្នកប្រើប្រាស់ទទួលនូវស្មាតហ្វូនដែលរឹងមាំ និងអេឡេហ្គង់។ សំបកខាងក្រៅរបស់ Huawei G7 Plus ត្រូវបានផលិតឡើងដោយប្រើវិធី Ceramic Sand-Blasting ដោយជ្រើសរើសតែខ្សាច់ល្អបំផុត ដើម្បីបង្កើតឲ្យបានផ្ទៃភ្លឺរលោង។ ការរចនាដ៏ឥតខ្ចោះនេះត្រូវបានធ្វើឡើងអស់រយៈពេលប្រមាណជា 389 នាទី ក្នុងនោះ Huawei G7 Plus បានឆ្លងកាត់ 133 ដំណាក់កាលផ្សេងគ្នា។
Huawei G7 Plus មានរូបរាងរឹងមាំភ្លឺរលោងជាមួយអេក្រង់ FHD 5.5 អ៊ីញ រាងកោង 2.5D ដែលមាន Resolution 1920x1080 ភិចសែល Huawei G7 Plus បង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់ព្រោះវាមានអេក្រង់ធំល្មមដែលអាចប្រើប្រាស់បានដល់ 76% នៃទំហំតួទាំងមូល។ អេក្រង់ FHD ផលិតពី Super AMOLED របស់ Huawei G7 Plus មានលក្ខណៈពិសេសជាងស្មាតហ្វូនដទៃទៀត និងបង្កើតបានជាពណ៌ធម្មជាតិបានយ៉ាងស្រស់ស្អាត។

ឥឡូវនេះ Huawei G7 Plus ចេញលក់នៅក្នុងទីផ្សារកម្ពុជាហើយ ក្នុងតម្លៃ $349 ជាមួយការថែមជូន ដង Selfie ស្រោមហ្ស៊ីន និងស៊ីម Smart លេខល្អ ដែលមានទឹកប្រាក់ $5 ក្រៅប្រព័ន្ធ(ម្ដង) ព្រមទាំង $10 ក្នងប្រព័ន្ធ និងអ៊ីនធើណេត 4GB ជារៀងរាល់ខែរយៈពេល 1ឆ្នាំ ដោយគ្រាន់តែបញ្ចូលទឹកប្រាក់ $2 ចាប់ពីខែទីពីរតទៅ៕

កំពូល​តារា​ចម្រៀង​​ កំពូល​តារាម៉ូដែល និង​កំពូល​តារា​បាល់​ទាត់​ប៉ះ​ជា​មួយ​កំពូល​ស្មាត​ហ្វូន

កំពូល​តារា​ចម្រៀង​​ កំពូល​តារាម៉ូដែល និង​កំពូល​តារា​បាល់​ទាត់​ប៉ះ​ជា​មួយ​កំពូល​ស្មាត​ហ្វូន

កំពូល​តារា​ចម្រៀង​​ កំពូល​តារាម៉ូដែល និង​កំពូល​តារា​បាល់​ទាត់​ប៉ះ​ជា​មួយ​កំពូល​ស្មាត​ហ្វូន