កិច្ចប្រជុំ គណៈកម្មាការ ចំរុះកម្ពុជា-វៀតណាម លើកទី១៤ នឹងត្រូវលើកពេល

ភ្នំពេញ៖ កិច្ចប្រជុំ គណកម្មការ ចំរុះកម្ពុជា-វៀតណាម លើកទី១៤ ដែលនឹងត្រូវធ្វើឡើង នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម រយៈពេលពីរថ្ងៃចាប់ពី ថ្ងៃទី១៨-១៩ខែតុលា ឆ្នាំ២០១៥ខាងមុខនេះ នឹងត្រូវលើកទៅពេល ក្រោយវិញ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទទួលបាន នៅថ្ងៃទី១៦ តុលា នេះបានឱ្យដឹងថា កិច្ចប្រជុំគណកម្មការចំរុះ លើកទី១៤ស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨-១៩តុលា ដែលលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ធ្វើជាសហប្រធានត្រូវបាន លើកទៅពេលក្រោយវិញ៕