មន្ត្រី​អាវុធហត្ថ​ម្នាក់​ជិះ​ម៉ូតូ​បុក​គូទ​រថយន្ត​ដឹក​ផ្លែឈើ​បណ្តាល​ឲ្យ​ស្លាប់​

​រាជធានី​ភ្នំពេញ​៖​មន្ត្រី​អាវុធហត្ថ​ខេត្តកោះកុង​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​បន្ទាប់ពី​បាន​បើក​ម៉ូតូ​ទៅបុក​គូទ​រថយន្ត​ដឹក​ផ្លែឈើ​។​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៤០​នាទី​ទៀបភ្លឺ​ថ្ងៃទី​១៦​ខែតុលា​ឆ្នាំ​២០១៥ ស្ថិតនៅ​ផ្សារ​នាគ​មាស ផ្លូវ​២៣០ កែង​២៣១ សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក​។ 

​     ជនរងគ្រោះ​ឈ្មោះ មាស សុខ​បូរី អាយុ​២៣​ឆ្នាំ មុខរបរ កងរាជអាវុធហត្ថ​ខេត្តកោះកុង ស្នាក់​នៅផ្ទះ​លេខ​៤៣ ផ្លូវ​២៦៥ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ។ សាកសព​ត្រូវបាន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​ទឹកថ្លា​៕ 