គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ហូ​ឡង់​ប្ដេជ្ញា​មិន​លាលែង​ពី​តំណែង​ទោះបី​គ្មាន​សមត្ថភាព

លោក​ដេ​ន​នី ប្ល៊ី​ន គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ហូ​ឡង់​បញ្ជាក់​ថា លោក​នឹង​មិន​លាលែង​ពី​តំណែង​ទេ ទោះបី​ទទួលលទ្ធផល​អាក្រក់​ក្នុង​ការ​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ហូ​ឡង់​ចាញ់​៣​ប្រកួត​ក្នុង​ចំណោម​៤​ប្រកួត មិន​បាន​ទៅ​ប្រកួត​បាត់​ទាត់​អឺរ៉ុប​ជុំ​ចុង​ក្រោយ​ជា​លើក​ដំបូង​តាំងពី​ឆ្នាំ​១៩៨៤ ចាប់តាំងពី​ចូល​កាន់​តំណែង​ជំនួស​លោក​ហ្គូ​ស ហ៊ី​ដ​ឌី​ង កាលពី​ខែកក្កដា ។

ក្រុម​ជម្រើសជាតិ​ហូ​ឡង់ បើកទ្វារ​ទទួលភ្ញៀវ​ក្រុម​ជម្រើសជាតិ​ឆែក កាលពី​យប់​ថ្ងៃ​ទី​១៣ តុលា កន្លង​មក ដោយ​ប្រកួត​ចាញ់​ក្នុង​លទ្ធផល​២-៣ ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​លោក ដេ​ន​នី ប្ល៊ី​ន បាន​ប្ដេជ្ញា​ថា នឹង​ដឹកនាំ​ក្រុម​ហូ​ឡង់​ឱ្យ​មាន​ភាព​ល្បី​រន្ទឺ​ឡើង​វិញ​ឱ្យ​ខាង​តែ​បាន ។

លោក ប្ល៊ី​ន បាន​បញ្ជាក់​ដូច្នេះ​ថា​៖ «​ខ្ញុំ​ចង់​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ហូ​ឡង់​បន្ត ខ្ញុំ​គ្មាន​អារម្មណ៍​ថា​បាន​យកកេរ្តិ៍ឈ្មោះ​មក​បោះចោល​នៅ​ទី​នេះ​ទេ ។ ពេល​នេះ​មានការ​វិភាគ​ថា តើ​មាន​អ្វី​ខុស​ប្រក្រតី​ខ្លះ​ដែល​នឹង​កើតឡើង​នៅ​ពេល​អនាគត? ខ្ញុំ​មិន​បាន​ចូល​ដឹកនាំ​ក្លិប​ក្នុងអំឡុងពេល​សម​ស្រប ។ យើង​មាន​បញ្ហា​ត្រង់​ថា កីឡាករ​ជា​ច្រើន​នាក់់រ​ងរ​បួស​ទើប​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ប្រកួត​ក្នុង​ជុំ​ជម្រុះ​»  ៕