​អាមេរិក​ប្រកាសពន្យារពេល​ដ​កទ័ព​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​

​អាមេរិក​៖ប្រធានាធិបតី​អាមេរិក​លោក​ បា​រ៉ា​ក់ អូ​បា​ម៉ា បានប្រកាសថា នឹង​រក្សា​ទ័ព​បច្ចុប្បន្ន​ចំនួន​៩៨០០​នាក់​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​រហូតដល់​ឆ្នាំ​២០១៦ ហើយ​រក្សា​ទ័ព​ចំនួន​៥៥០០​នាក់ នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​រហូតដល់​ឆ្នាំ​២០១៧​។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍ របស់​ភ្នាក់ងារ​សារព័ត៌មាន Bangkok Post ចេញផ្សាយ​នៅ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៥​នេះ​។​

​ការប្រកាស​ពន្យារពេល​ដកទ័ព​ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន របស់លោក​អូ​បា​ម៉ា​បានធ្វើ​ឡើង ក្រោយពី​ក្រុម​សកម្មប្រយុទ្ធ​តា​លី​បង់​បាន​ងើបឡើង​ជាថ្មី ដោយបាន​វាយ​ដណ្តើម​ទីក្រុង​Kunduz​ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស​។ ប៉ុន្តែ​ក្រោយមក​ត្រូវបាន​កងកម្លាំង​អា​ហ្វ​ហ្គា​នី​ស្ថាន​ប្រយុទ្ធ​ដណ្តើម បានមក​វិញ​។ យ៉ាងណាក៏ដោយ​បើតាម​អាមេរិក​ថា អា​ហ្វ​ហ្គា​នី​ស្ថាន​មិនទាន់​រឹងមាំ​ក្នុងការ​ការពារ​សន្តិសុខ​ដោយ​ខ្លួនឯង បាន​នៅឡើយ​ទេ​។​

​គួរ​បញ្ជាក់ថា នេះ​ជាការ​ប្រកាស​ស្តីពី​គម្រោង​ក្នុងការ​ពន្យា​ពេល​ដកទ័ព​ជាថ្មី​ម្តងទៀត​ចេញពី​សង្គ្រាម ដែល​បានអូសបន្លាយ​អស់​រយៈពេល​ជាង​១៤​ឆ្នាំ​កន្លងមកនេះ​។ ពោលគឺ​អាមេរិក​នឹង​ដកទ័ព​ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​ស្ថាន​ទាំងស្រុង មុនពេល​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា​បញ្ចប់​តួនាទី​ប្រធានាធិបតី​អាមេរិក​៕

​អាមេរិក​ប្រកាសពន្យារពេល​ដ​កទ័ព​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​