ពលរដ្ឋ​ខ្មែរ​រិះគន់ AirAsia Myanmar ដែល​ដាក់​រូប​ផ្សារ​ធំថ្មី ថា​នៅក្នុង​ក្រុង​ហូជីមិញ

ហេតុអ្វី​បានជា​កំហុស​បច្ចេកទេស​ធ្លាក់​តែ​មកលើ​កម្ពុជា? ពិតជា​អយុត្តិធម៌​ណាស់។ កាលពី​ឆ្នាំមុន ទំព័រ​ហ្វេ​ស​ប៊ុ​ក​សារព័ត៌មាន CNN International ច្រ​លំ​អង្គរវត្ត​ថា​ជា​របស់​ថៃ ហើយ​កាលពីថ្មីៗ ហ្វេ​ស​ប៊ុ​ករ​បស់​ភ្នាក់ងារ UN Women របស់​អង្គការសហប្រជាជាតិ ដកស្រង់​សម្តី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែ​បែរជា​ដាក់​រូប​នាយករដ្ឋមន្ត្រី​ទី​ម័​រ​ខាងកើត។ ករណី​ថ្មី​មួយទៀត កាលពី​ចុង​សប្តាហ៍​កន្លងមក ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ AirAsia ប្រចាំ​ប្រទេស​មី​យ៉ាន់​ម៉ា ដាក់​រូប​ផ្សា​ធំថ្មី ផ្សាយពាណិជ្ជកម្ម ប៉ុន្តែ​ជា​សរសេរថា ទីក្រុង​ហូជីមិញ​ទៅវិញ។

ការផ្សាយ​របស់​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ AirAsia Myanmar ដែល​សរសេរថា «Best Cities to Travel from September till November»  Ho Chi Minh City ប៉ុន្តែ​បែរជា​ភ្ជាប់​រូបភាព​ផ្សារ​ធំថ្មី​ដែល​ស្ថិតនៅ​កណ្តាល​រាជធានី​ភ្នំពេញ បង្ករ​ការឈឺចាប់​ផ្នែក​សតិអារម្មណ៍​ពី​សំណាក់​ពលរដ្ឋ​កម្ពុជា ជាពិសេស​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក។

ក្រោយ​ការរិះគន់ និង​ការទាមទារ​ឲ្យ​សុំទោស​ជា​សារ​ធារ​ណៈ AirAsia Myanmar បាន​ដក​រូប​ពាណិជ្ជកម្ម​របស់ខ្លួន។ មកដល់ពេលនេះ មិនមាន​ការសុំ​ទោស​ជា​សារ​ធារ​ណៈ​ឡើយ ប៉ុន្តែ AirAsia Myanmar ព្យាយាម​ឆ្លើយតប​នៅ​រាល់​ការរិះគន់​នៅលើ Comment តាមរយៈ​ការ​សរសេរថា៖ «យើងខ្ញុំ​សូម​អភ័យទោស​ចំពោះ​ករណីនេះ។ យើងខ្ញុំ​បាន​ដក​ផ្ទាំង​ផ្សាយ​នេះ​ចេញ​ហើយ។ យើងខ្ញុំ​សង្ឃឹម​ចំពោះ​ការយោគយល់​របស់លោក-អ្នក ដែលថា ការផ្សាយ​នេះ​មិនមាន​ចេតនា​ប្រមាថ​អ្នកគាំទ្រ​របស់​យើងខ្ញុំ​ឡើយ។ សូម​អរគុណ»។

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?