កម្លាំងប៉ូលិសជាតិរៀនជំនាញបច្ចេក ទេសពីកងពលតូចទ័ពពិសេស៩១១

យោង​​​តាម​​​វិប​​​សាយ​​​ប៉ូលិស​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​​​​ឲ្យ​​​ដឹង​​​ថា កម្លាំង​​​នគរ​​​បាល​​​​​​​​​​​​ចំនួន​​​២០០​​​នាក់​​​ កំពុង​​​ទទួល​​​បាន​​​ការ​​​ហ្វឹក​​​ហាត់​​​​​​ជាមួយ​​​កង​​​ពល​​​​​​តូច​​​​​​ទ័ព​​​ពិសេស​​​ឆត្រ​​​យោង​​​៩១១​​​ ដើម្បី​​​ក្លាយ​​​ជា​​​កម្លាំង​​​អន្តរា​​​គមន៍​​​ពិសេស​​​។​​​​​​ 

សេច​​​ក្តី​​​រាយ​​​ការណ៍​​​ព័ត៌មាន​​​​​​បាន​​​ដក​​​ស្រង់​​​សម្តី​​​​​​អ្នក​​​នាំ​​​ពាក្យ​​​នគរ​​​បាល​​​ជាតិ​​​ លោក គៀត ចន្ទថារិទ្ធ ដោយ​​​និយាយ​​​ថា “ការហាត់​​​​រៀន​ជំនាញ​​​​ក្នុង​ជួរ​កម្លាំង​​​នគរបាល គឺធ្វើឡើង​ដើម្បី​កាត់បន្ថយ​ការបង្ហូរ​ឈាម​នៅពេល​ចុះ​ប្រតិបត្តិ​ការ”។

សេច​​​ក្តី​​​រាយ​​​ការណ៍​​​ព័ត៌មាន​​​បាន​​​និយាយ​​​ថា មន្ត្រី​​​នគរ​​​បាល​​​ណា​​​ដែល​​​​​​ចូល​​​រួម​​​ការ​​​ហ្វឹក​​​ហាត់​​​​​​ទៀង​​​​​​ទាត់​​​កាល​​​ពី​​​ពីរ​​​ខែ​​​កន្លង​​​មក​​​នេះ បាន​​​ទទួល​​​ការ​​​ហ្វឹក​​​ហាត់​​​​​​បាញ់​​​ស៊ីប និង​​​​​​ហាត់​​​​​​ប្រើ​​​​​​បច្ចេក​​​ទេស​​​អាវុធ​​​ថ្មើរ​​​ជើង​​​។​​​​​​

យោង​​​តាម​​​សេចក្តី​​​រាយ​​​ការណ៍​​​ព័ត៌មាន​​​ឲ្យ​​​ដឹង​​​ថា កម្លាំង​​​អន្តរា​​​គមន៍​​​ពិសេស​​​ នឹង​​​ត្រូវ​​​ប្រើ​​​​​​ដើម្បី​​​ទប់​​​ស្កាត់​​​​​​”សភាព​​​ការណ៍​អាក្រក់​របស់​ពួក​​​​អមិត្ត និង​ពួក​មាន​និន្នាការ​ប្រឆាំង​ធ្វើ​សកម្មភាព”។​​​​​​

កង​​​ពល​​​តូចទ័ព​​​​​​​​​​​​ពិសេស​​​ឆត្រ​​​យោង​​​៩១១ បាន​​​ក្លាយ​​​ជា​​​គោល​​​ដៅ​​​រិះ​​​គន់​​​ពី​​​សំណាក់​​​ក្រុម​​​សិទ្ធិ​​​មនុស្ស។​​​

កាល​​​ពី​​​ខែ​​​មករា ឆ្នាំមុន​​​ កម្លាំង​​​កង​​​ពល​​​តូច​​​ទ័ព​​​ពិសេស បាន​​​ចូល​​​រួម​​​ក្នុង​​​​​​ការ​​​បង្ក្រាប​​​​​​​​​​​​ដោយ​​​បង្ហូរ​​​ឈាម​​​​​​ទៅ​​​លើ​​​បាតុ​​​កម្ម​​​កម្មករ​​​រោង​​​ចក្រ​​​​​​ក្នុង​​​ក្រុង​​​ភ្នំពេញ។​​​​​​

លោក ប្រេដ អាដាម នាយក​​​​​​​​​អង្គ​​​ការ​​​ឃ្លាំ​​​មើល​​​សិទ្ធិ​​​មនុស្ស​​​ផ្នែក​​​អាស៊ី បាន​​​និយាយ​​​នៅ​​​ពេល​​​នោះ​​​ថា “​​​ប្រា​​​កដ​​​ណាស់​​​​​​ថា កង​​​ពល​​​តូច​​​​​​៩១១…​​​បាន​​​រំ​​​លោភ​​​សិទ្ធិ​​​មនុស្ស​​​យ៉ាង​​​ធ្ងន់​​​ នៅ​​​ពេល​​​ពួក​​​គេ​​​បាន​​​បំបែក​​​ការ​​​​​​តវ៉ា​​​របស់​​​កម្មករ​​​រោង​​​ចក្រ​​​”៕​​​

 

 

The post កម្លាំងប៉ូលិសជាតិរៀនជំនាញបច្ចេក ទេសពីកងពលតូចទ័ពពិសេស៩១១ appeared first on ខេមបូឌា ដេលី.