គន្លឹះ​៥យ៉ាង​​ជួយ​ថែទាំ​បេះដូង​​ឲ្យ​​មាន​សុខភាព​ល្អ


គន្លឹះ​៥យ៉ាង​​ជួយ​ថែទាំ​បេះដូង​​ឲ្យ​​មាន​សុខភាព​ល្អ

តើលោកអ្នក​កំពុងស្វែង​រកគន្លឹះ​ក្នុងការគាំទ្រ​ដល់សុខភាព​បេះដូង​​មែនទេ? ​យោង​តាម​ការ​ស្រាវជ្រាវ​របស់​លោក​បណ្ឌិត ​Louis Ignarro PhD ​ដែល​បាន​ទទួល​ពានរង្វាន់​ណូបែល​ផ្នែក​ឱសថសាស្ត្រ បាន​បញ្ជាក់​ថា ​ទម្លាប់ ៥យ៉ាង​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់ ​សម្រាប់​សុខភាព​បេះដូង។​

 

ខាងក្រោម​នេះ​គឺជា​វិធីសាមញ្ញៗ​ទាំង៥​ដែលអាច​ជួយលើក​កំពស់​សុខភាព​សសៃឈាម​​បេះដូង៖

 

១- លំហាត់ប្រាណ៖ ចំណាយ​ពេលវេលា​ហាត់ប្រាណ​អោយបាន​ទៀងទាត់​ចំនួន​៣០នាទី​ក្នុង១ថ្ងៃ។
២- បន្ថយទំងន់៖ ការកាត់​បន្ថយទំងន់​ ទោះជា​ក្នុងបរិមាណ​តិចតួចក៏​ដោយ ​ក៏​មានផល​ប៉ះពាល់ខ្លាំង​ដល់ ប្រព័ន្ធសសៃឈាម​បេះដូងដែរ។
៣- បរិភោគអាហារអោយ​បានត្រឹមត្រូវ៖ កាត់បន្ថយ​អាហាររហ័ស​ហើយជំនួស​ដោយ​បន្លែ ផ្លែឈើ ​គ្រាប់ធញ្ញជាតិ​ និង​អាហារ​ទឹកដោះគោ​ដែល​មានជាតិ​ខ្លាញ់​ទាប។
៤- បង្កើនការទទួល​ទានអូមេហ្កា៣៖ ​នៅឆ្នាំ​២០០៤​ រដ្ឋបាល​ផ្នែកឱសថ​ និង​ចំណី​អាហាររបស់​សហរដ្ឋអាមេរិក​ (FDA) ​បាន​អនុម័ត​លើ​ការ​ធានា​អះអាង​សុខភាព​ដែល​មាន​លក្ខណៈ​គ្រប់គ្រាន់​ស្តីអំពី ​អាស៊ីត​ខ្លាញ់​អូមេហ្កា៣ ​និងជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺសសៃ​ឈាមបេះដូង ​សំរាប់​អាហារ​ធម្មតា ​និង​អាហារ​បន្ថែម​ដែល​ផ្សំពី​EPA ​និង ​DHA ​អាស៊ីត​ខ្លាញ់​អូមេហ្កា៣​ និង​ តំរូវការ​ផ្សេងៗ​ទៀតដាក់​ចេញ​ដោយ FDA ។
៥- ទទួលទានសារធាតុចិញ្ចឹម៖ ​ផលិតផល​ជំនួយបេះដូង​ជាសារធាតុចិញ្ចឹម​សំខាន់​មួយជួយ​គាំទ្រសុខភាព​បេះដូង​របស់អ្នក។

 

គន្លឹះ​៥យ៉ាង​​ជួយ​ថែទាំ​បេះដូង​​ឲ្យ​​មាន​សុខភាព​ល្អ

 

តើអ្នកមាន​គន្លឹះផ្សេង​ទៀតដើម្បី​គាំទ្រសុខភាព​បេះដូងរបស់​អ្នក​ដែរ​ឬទេ?

 

អត្ថបទ៖ ពាណិជ្ជកម្ម