ទៅលេង ភ្នំប្រុសខេត្ត កំពង់ចាម ប្រយ័ត្នស្វា​​ ដណ្ដើមចំណីបាត់!


ទៅលេង ភ្នំប្រុសខេត្ត កំពង់ចាម ប្រយ័ត្នស្វា​​ ដណ្ដើមចំណីបាត់!

ទៅលេង ភ្នំប្រុសខេត្ត កំពង់ចាម ប្រយ័ត្នស្វា​​ ដណ្ដើមចំណីបាត់!

 

 

នៅថ្ងៃនេះ ភ្នាក់ងារ Sabay ប្រចាំខេត្តកំពង់ចាម បានផ្ដិតរូបភាព និង វីដេអូ អំពីសត្វស្វា ដែលសំបូរនៅលើភ្នំប្រុស និង ស្វាទាំងនេះសុទ្ធតែរពឹស​ខ្លាំងណាស់ ហើយ​ប្រសិនបើភ្ញៀវទៅលេងនៅទីនោះមិនប្រុងប្រយ័ត្ន គឺវានឹងដណ្ដើមម្ហូបអាហារ និង នំចំណី ជាក់ជាមិនខាន។

 

លោក ឌឿន អ៊ី ភ្នាក់ងារ Sabay ប្រចាំខេត្តកំពង់ចាម បានលើកឡើងថា “សត្វស្វាទាំងនោះតែងតែមកចាំទទួលយកចេក នំ និង សណ្តែកដី ដែលភ្ញៀវទៅវត្ត ឬ លេងកម្សាន្ដលើភ្នំប្រុស បោះឱ្យ តែពេលខ្លះវាដណ្តើមយកម្ហូបអាហារ និង នំចំណីដែលយើងកាន់ដោយមិនប្រុងប្រយ័ត្ន ជាពិសេសក្មេងតូចៗក្នុងដៃមានកាន់នំចំណី សត្វស្វារត់មកកញ្ឆក់យកពីដៃ បើយើងតដៃ គឺវាខាំ “។

 
ទៅលេង ភ្នំប្រុសខេត្ត កំពង់ចាម ប្រយ័ត្នស្វា​​ ដណ្ដើមចំណីបាត់!

 

 

ខាងក្រោមនេះ ជាវីដេអូជុំវិញបរិស្ថានវត្តភ្នំប្រុស និង សត្វស្វា

 

 

 

ភ្នំប្រុស-ភ្នំស្រី ជារមណីដ្ឋានមួយស្ថិតនៅក្នុងភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានចំងាយ ៧ គីឡូម៉ែត្រ ខាងលិចទីរួមខេត្តកំពង់ចាម និង ចំងាយ ១១៤ គ.មពី រាជធានីភ្នំពេញ បត់ធ្វេង ៥០០ ម៉ែត្រ។ វត្តភ្នំប្រុសមានឈ្មោះជាផ្លូវការហៅថា វត្តសុវណ្ណគិរីរតនៈភ្នំប្រុស។ នៅចំទិសខាងជើងមានចំងាយ ១ ០០០ ម៉ែត្រ គេអាចមើលឃើញភ្នំមួយទៀត ដែលមានកំពូលស្រួចឈ្មោះថា ភ្នំស្រី។ ចំណែកនៅផ្នែកខាងជើងភ្នំស្រីមានជួរភ្នំរកេតរកូដ ជាច្រើនទៀត ដែលមានឈ្មោះថា ភ្នំដងរែក ភ្នំលី ភ្នំឈូក ជាដើម៕

 
ទៅលេង ភ្នំប្រុសខេត្ត កំពង់ចាម ប្រយ័ត្នស្វា​​ ដណ្ដើមចំណីបាត់!

ក្លោងទ្វារ​វត្ត​ ភ្នំប្រុស ខេត្ត​កំពង់ចាម

 

មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនងតាម៖

 

-ទូរសព្ទ៖ 012 567 8 82
-អ៊ីមែល៖ Chip.chet@cidc.com.kh
-លេខ​ទូរសព្ទ៖ ​099 588 880
-អ៊ីមែល៖​ bin.bunna@cidc.com.kh​

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូម​ចុច​ត្រង់​នេះ!

 

 

អត្ថបទ៖ ឌឿន អ៊ី