មាន​អ្វី​កើត​ឡើង​ បើ​ចាប់​ផ្ដើម​ញ៉ាំ​ទឹក​ឃ្មុំ​រាល់​ថ្ងៃ​?


មាន​អ្វី​កើត​ឡើង​ បើ​ចាប់​ផ្ដើម​ញ៉ាំ​ទឹក​ឃ្មុំ​រាល់​ថ្ងៃ​?

ទឹក​ឃ្មុំ​មិន​គ្រាន់​តែ​ជា​ឱសថ​​ធម្មជាតិ​ដែល​ជួយ​រក្សា​សម្រស់​ឲ្យ​ស្រស់​ស្អាត​ប៉ុណ្ណោះ​ ប៉ុន្តែ​មាន​អត្ថប្រយោជន៍​ជា​ច្រើន​រាប់​មិន​អស់​ទៀត​​​សម្រាប់​សុខភាព។ ខាង​ក្រោម​នេះ​ជា​អត្ថប្រយោជន៍​មួយ​ចំនួន​បើ​​ចាប់​ផ្ដើម​ពិសា​ទឹក​ឃ្មុំ​រាល់​ថ្ងៃ៖
 

 មាន​អ្វី​កើត​ឡើង​ បើ​ចាប់​ផ្ដើម​ញ៉ាំ​ទឹក​ឃ្មុំ​រាល់​ថ្ងៃ​?

 
១. ជួយ​កាត់​បន្ថយ​ជាតិ​ហ្គាស​ (អាស៊ីត) មិន​ល្អ​ក្នុង​ខ្លួន

 
ជាតិ​ហ្គាស ​(អាស៊ីត)​ ក្នុង​ខ្លួន​ច្រើន​បង្ក​​ឲ្យ​មាន​បញ្ហា​សុខភាព​ដូច​ជា​​ហើម​ពោះ​​ឬ​ចុក​ឆ្អល់​ក្រពះ​​​ជា​ដើម។ ប៉ុន្តែ​ប្រសិន​បើ​មាន​អាការៈ​បែប​នេះ​កើត​ឡើង​ ទឹក​ឃ្មុំ​ក្ដៅឧណ្ណៗ​មួយ​ពែង​នឹង​​ជួយ​បន្សាប​​​បាន​ឲ្យ​ធូរ​ស្បើយ​​តាម​ធម្មជាតិ។
 

​​​២. ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ ទប់ទល់​ជំងឺ
 

ទឹក​ឃ្មុំ​សម្បូរ​ដោយ​សារធាតុ​ អង់ស៊ីម វីតាមីន និង​រ៉ែ ហើយ​ជា​ពិសេស​ទៅ​ទៀត​នោះ​គឺ​សារធាតុ​ប្រឆាំង​នឹង​បាក់តេរី​មិន​ល្អ​ក្នុង​ខ្លួន ​និង​ការពារ​ប្រព័ន្ធ​ស៊ាំ​​ក្នុង​ខ្លួន​ប្រឆាំង​ជំងឺ​បាន​យ៉ាង​ល្អ។ ប៉ុន្តែ​​​​​មាន​ប្រសិទ្ធ​ខ្ពស់​នោះ​គឺ​​​អាស្រ័យ​លើ​​ទឹក​ឃ្មុំ​ឆៅ ពី​ធម្មជាតិ​ដែល​ជួយ​ជា​ប្រយោជន៍​ច្រើន។ ​​

 
៣. បន្សាប​ជាតិ​ពុល

 
ទឹក​ឃ្មុំ​សុទ្ធ​លាយ​នឹង​ទឹក​ក្ដៅ​ឧណ្ណ​ៗ​ក្លាយ​ជា​ភេសជ្ជៈ​ដែល​ជួយ​​សម្អាត​បន្សាប​ជាតិ​ពុល​ចេញ​ពី​រាង​កាយ​​បាន​យ៉ាង​ប្រសើរ​។ បន្ថែម​ទឹក​ក្រូច​ឆ្មារ​បន្តិច​ដើម្បី​ឲ្យ​​កាន់​តែ​មាន​ប្រសិទ្ធភាព។
 

មាន​អ្វី​កើត​ឡើង​ បើ​ចាប់​ផ្ដើម​ញ៉ាំ​ទឹក​ឃ្មុំ​រាល់​ថ្ងៃ​?

​​​​​​​​
 
៤. ជួយ​ឲ្យ​ស្បែក​ភ្លឺ​ស្រស់​ថ្លា

 
ទឹក​ឃ្មុំ​មាន​សារធាតុ​ប្រឆាំង​​អុកស៊ីតកម្ម​ពី​ធម្មជាតិ​​ជួយ​សម្អាត​ជាតិ​ពុល​ក្នុង​ខ្លួន។ លើស​ពី​នេះ​​​វា​មាន​សារធាតុ​ប្រឆាំង​បាក់តេរី​ជួយ​រក្សា​ស្បែក​ឲ្យ​ស្អាត​និង​ស្រស់​ថ្លា​មិន​ស្រអាប់។ ​​​

 
៥. សម្រក​ទម្ងន់

 
មាន​សារជាតិ​ស្ករ​​ក្នុង​ទឹក​ឃ្មុំ​ប៉ុន្តែ​មិន​មែន​ស្ករស​នោះ​ទេ​គឺ​ជាតិ​ស្ករ​ធម្មជាតិ​ដែល​ល្អ​សម្រាប់​សុខភាព។ សារធាតុ​ស្ករ​ពី​ធម្មជាតិ​នោះ​គឺ​ជួយ​បំបាត់​ចំណង់​ជាតិ​ផ្អែម​​​មិន​ល្អ​ដូច​ជា​ បង្អែម នំ​ខេក ស្ករ​សូកូឡា ភេសជ្ជៈ​​​ប៉ូវ​កម្លាំង​ជា​ដើម។ បន្ថែម​ពី​នេះ​ទឹក​ឃ្មុំ​ជួយ​ផ្ដល់​កម្លាំង​ឲ្យ​រាង​កាយ​បាន​ប្រសើរ។​

 
៦. បំបាត់​ឈឺ​ក​ ឬ​ស្អា ក

 
ស្អា​បំពង់​ក ឈឺ​ក ទឹក​​ឃ្មុំ​​ក្ដៅ​ឧណ្ណ​ៗ​​ជួយ​បាន។ ទឹក​ឃ្មុំ​ជា​ឱសថ​ធម្មជាតិ​សម្រាប់​ព្យាបាល​ជំងឺ​ក្អក​ បាន​ផង​ដែរ​​

 
៧. រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​នៅ​ថេរ

 
ទឹក​ឃ្មុំ​មាន​សារធាតុ​ស្ករ​ពី​ធម្មជាតិ​ល្អ​សម្រាប់​សុខភាព។ តួ​យ៉ាង​សារធាតុ​មួយ​ចំនួន​រួម​បញ្ចូល​គ្នា​ក្នុង​ទឹក​ឃ្មុំ​ដូច​ជា Fructose និង Glucose ជួយ​រក្សា​តុល្យភាព​កម្រិត​ជាតិ​ស្ករ​ក្នុង​រាង​កាយ​និង​កាត់​បន្ថយ​​កាល់ឡូរី​ដែល​ធ្វើ​ឲ្យ​​ធាត់​​បាន។

 
៨. បង្ការ​ពី​ជំងឺ​បេះដូង

 
តាម​ការ​ស្រាវជ្រាវ​​ច្រើន​បង្ហាញ​ថា ទឹក​ឃ្មុំ​មាន​សារធាតុប្រឆាំង​អុកស៊ីតកម្ម​​​​ ដែល​អាច​ជួយ​បង្ការ​ និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះ​ដូង​កើត​ឡើង​ដោយ​វា​កាត់​បន្ថយ​កម្រិត​អុកស៊ីតកម្ម​ និង​សារធាតុ​កូឡេស្តេរ៉ូល​អាក្រក់​នៅ​ក្នុង​ឈាម៕
 

មាន​អ្វី​កើត​ឡើង​ បើ​ចាប់​ផ្ដើម​ញ៉ាំ​ទឹក​ឃ្មុំ​រាល់​ថ្ងៃ​?
 

 
ខាង​លើ​នេះ​​ជា​ផល​ប្រយោជន៍​នៃ​ការ​ពិសា​​ទឹក​ឃ្មុំ​​យោង​តាម​ការ​ស្រាវជ្រាវ​ជា​ច្រើន។ ចុះ​ចំណែក​ប្រិយមិត្ត​ ធ្លាប់​ដឹង​អត្ថប្រយោជន៍​ផ្សេង​ទៀត​នៃ​ទឹក​ឃ្មុំ​ដែរ​ឬ​ទេ?

 
ចុចអាន៖ ទឹក​ឃ្មុំ​ មាន​ប្រយោជន៍​ចំពោះ​សម្រស់​​ច្រើន​ ​នឹក​ស្មាន​​មិន​ដល់

ចុចអាន៖ សុនខ​មុខ​​​​ប៉ោង​​ដោយ​សារ​​ឃ្មុំ​ មើល​ទៅ​គួរ​ឲ្យ​អាណិត ឬ​គួរ​ឲ្យ​ស្រលាញ់?

 
ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ lifehack​