Fan BingBing រៀបចំ​ចូល​រោង​ការ​ បន្ទាប់​ពី Angelababy

Fan BingBing រៀបចំ​ចូល​រោង​ការ​ បន្ទាប់​ពី Angelababy

បន្ទាប់​ពី​មង្គល​ការ​របស់ Huang Xiaoming និង Angelababy រួច​មក នៅ​ក្នុង​វិស័យ​សិល្បៈ​ចិន​នឹង​មាន​គូ​ស្នេហ៍​មួយ​គូ​ទៀត​​ប្រារព្ធ​ពិធី​មង្គល​ការ​ នោះ​គឺ Fan Bing Bing និង​មិត្ត​ប្រុស Li Chen ។ នេះ​បើ​ផ្អែក​តាម​សម្ដី​របស់​អ្នក​ដឹក​នាំ​សម្ដែង​ម្នាក់។ អ្នក​ទាំង​ពីរ​បាន​ទិញ​ចិញ្ចៀន​អាពាហ៍ពិពាហ៍​ក៏​ដូច​ជា​រៀប​ចំ​ឈ្មោះ​ភ្ញៀវ​កិត្តិយស​រួច​រាល់​អស់​ហើយ។

 

Fan BingBing រៀបចំ​ចូល​រោង​ការ​ បន្ទាប់​ពី Angelababy

 

តាម​គេហទំព័រ Sina មង្គល​ការ​របស់ Fan Bing Bing និង Li Chen នឹង​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន ២០១៦។ គូស្នេហ៍​មួយ​គូ​នេះ​បាន​ទិញ​ចិញ្ចៀន​ក៏​ដូច​ជា​រៀប​ចំ​ឯកសារ​សម្រាប់​មង្គល​ការ​នេះ​រួច​ជា​ស្រេច។ តាម​ប្រភព​មួយ​នេះ​ដែរ ដើម្បី​​ផ្គាប់​ចិត្ត Li Chen, Fan Bing Bing បាន​សម្រេច​ចិត្ត​ប្រារព្ធ​មង្គល​ការ​របស់​ខ្លួន​​នៅ កោះ Sanya ខេត្ត Hainan ស្រុក​កំណើត​របស់​មិត្ត​ប្រុស។

 

ក្រោយ​ពេល​រៀប​ការ Fan Bing Bing នៅ​តែ​បន្ត​អាជីព​ជា​តារា​សម្ដែង​របស់​ខ្លួន​ដដែល​។ ពួក​គេ​នឹង​រើ​មក​រស់​នៅ​ទីក្រុង​ប៉េកាំង​ វិញ​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ។

 

គេហទំព័រ Sohu បាន​ឲ្យ​ដឹង​ថា បើ​ទោះ​បី​ជា Li Chen មិន​មែន​ជា​មហា​សេដ្ឋី​ក៏​ដោយ​តែ​បើ​គិត​ពី ទ្រព្យ​សម្បត្តិ​វិញ​គឺ​ប្រហាក់​ប្រហែល​នឹង​មិត្ត​ស្រី​ដែរ។ តារា​សម្ដែង​នេះ​កើត​ក្នុង​គ្រួសារ​ដែល​មាន​ឪពុក​ម្ដាយ​ធ្វើ​ការ​ក្នុង​ជួរ​កង​ទ័ព។ ប្រឡូក​ក្នុង​សិល្បៈ​​អស់​រយៈ​ពេល​ច្រើន​ឆ្នាំ Li Chen មាន​ភូមិគ្រឹះ​និង​ឡាន​ទំនើប​ច្រើន​គួរ​សម។ គេហដ្ឋាន​ថ្មី​របស់​អ្នក​ទាំង​ពីរ​គឺ​បាន​ធ្វើ​ឡើង​ដោយ​ចំណាយ​លុយ​​តារា​សម្ដែង​វ័យ ៣៦ឆ្នាំ​​នេះ ម្នាក់​​ឯង។

 

ពាក់​ព័ន្ធ​នឹង​រឿង​នេះ តំណាង​របស់ Fan Bing Bing មិន​បាន​ទទួល​ស្គាល់​ក៏​ដូច​ជា​បដិសេធ​នោះ​ទេ។
Fan Bing Bing និង Li Chen ទទួល​ស្គាល់​ពី​ចំណង​ស្នេហា​របស់​ពួក​គេ​ជា​សាធារណៈ​កាល​ពី​ខែ ឧសភា​កន្លង​ទៅ ក្រោយ​ពេល​បាន​សម្ដែង​រួម​គ្នា​ក្នុង​រឿង “The Empress of China”។ នៅ​លើ​សារ​ព័ត៌មាន Li Chen មិន​រារែក​សរសើរ​មិត្ត​ស្រី​ថា “Bing Bing ជា​នារី​ល្អ​ម្នាក់ ប្រាកដ​ជា​ក្លាយ​ជា​ប្រពន្ធ​និង​ម្ដាយ​ក៏​ល្អ​មួយ​រូប”៕

 

Fan BingBing រៀបចំ​ចូល​រោង​ការ​ បន្ទាប់​ពី Angelababy

 

 

ចុចអាន៖រ៉ូប​​ដ៏​ស៊ីវិល័យ​ទាំង ១២ របស់ Fan BingBing នៅ​មហោស្រព​ភាពយន្ត​អន្តរជាតិ Cannes

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ sina