ចិន​ចុះ​កិច្ច​ព្រមព្រៀង​ចំនួន​៥​ជាមួយក​ម្ពុជា​ និង​ផ្តល់​ថវិកា​១​ពាន់​លាន​យ័ន​

លោក​ប្រធានាធិបតី​ចិន​ ស៊ី ជីនពីង​ (Xi Jinping) កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​បាន​បើក​ជំនួប​ក្រៅ​ផ្លូវ​ការ​ដាច់​ដោយ​ឡែក​ជាមួយ​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ នៅ​វិមាន​ប្រជាជន​ចិន។​ ក្រោយ​ជំនួប​ ចិន​បាន​សម្រេច​ចុះ​ហត្ថលេខា​ចំនួន​៥​ជាមួយ​នឹង​កម្ពុជា​ និង​ផ្តល់​ជំនួយ​ឥត​សំណង​១​ពាន់​លាន​យ័ន​ដែល​ស្មើ​នឹង​ប្រមាណ​១៥៧​លាន​ដុល្លារ​អាមេរិក។​