Canon យីហោ​ផលិតផល​ល្បី​ឈ្មោះ មាន​អ្វី​ត្រូវ​ដឹង​មុនពេល​ទិញ​ប្រើប្រាស់?

Canon យីហោ​ផលិតផល​ល្បី​ឈ្មោះ មាន​អ្វី​ត្រូវ​ដឹង​មុនពេល​ទិញ​ប្រើប្រាស់?

Canon ជា​ក្រុមហ៊ុនដ៏​ល្បី​ឈ្មោះ​មួយ​ខាង​ផលិត​សម្ភារៈ​ប្រើប្រាស់​របស់​ប្រទេស​ជប៉ុន។ ផលិតផល​ម៉ាក Canon មាន​ទីផ្សារ​គ្រប​ដណ្ដប់​ពាសពេញ​ពិភពលោក។ នៅ​ក្នុង​ប្រទេស​កម្ពុជា​ផលិតផល​ម៉ាក Canon មាន​ការ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​រាប់​តាំង​ពី​ម៉ាស៊ីន​កាមេរ៉ា រហូត​ដល់​ម៉ាស៊ីន​បញ្ចាំង​ស្លាយ​រូបភាព។

 

Canon យីហោ​ផលិតផល​ល្បី​ឈ្មោះ មាន​អ្វី​ត្រូវ​ដឹង​មុនពេល​ទិញ​ប្រើប្រាស់?

 

ក្រុមហ៊ុន អាយគ្លីក (i-Qlick) ជា​តំណាង​ចែកចាយ​ផលិតផល​សុទ្ធ​ម៉ាក Canon ប្រចាំ​កម្ពុជា ដែល​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​នាំ​ចូល​ជា​ផ្លូវការ​ផលិតផល​ម៉ាក Canon ដែល​មាន​ដូចជា​ម៉ាស៊ីន​ថត​ឌីជីថល, ម៉ាស៊ីន Scanner, ម៉ាស៊ីន​បញ្ចាំង​រូបភាព, ម៉ាស៊ីន​ព្រីនធឺរ, ម៉ាស៊ីន​គិតលេខ​និង​គ្រឿង​ប្រើប្រាស់​ម៉ាក Canon ដទៃ​ទៀត។

 

Sabay៖ តើ​ផលិតផល Canon មាន​ភាព​ពិសេស​លេចធ្លោ​យ៉ាង​ណា​ខ្លះ​ដែល​អតិថិជន​គួរ​ពិចារណា​ជា​អាទិភាព​ជា​ជម្រើស​ក្នុង​ការ​ទិញ​យក​ទៅ​ប្រើប្រាស់?

 

i-Qlick៖ ផលិតផល​ម៉ាក Canon ជា​ផលិតផល​ដែល​មាន​គុណភាព​ខ្ពស់​របស់​ប្រទេស​ជប៉ុន​ដែល​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ 1937។ គ្រឿង​បន្លាស់​របស់ Canon ត្រូវ​បាន​ផលិត​ឡើង​យ៉ាង​យកចិត្តទុកដាក់​ស្រប​ទៅ​តាម​ស្តង់ដារ​អន្តរជាតិ ដើម្បី​ធានា​ថា​អតិថិជន​នឹង​រីករាយ​ក្នុង​ការ​ទទួល​បាន​ផលិតផល​ដែល​ប្រកប​ដោយ​គុណភាព​។

 

ផលិតផល​ម៉ាក Canon មាន​ការអភិវឌ្ឍន៍​ឥត​ឈប់ឈរ ក្នុង​ការ​នាំ​បច្ចេកវិទ្យា​ខ្ពស់​ដើម្បី​បំពេញ​តម្រូវការ​អតិថិជន និង​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ច្នៃ​ប្រឌិត​ថ្មី​ដើម្បី​ស្រប​តាម​ការ​រីកចម្រើន​នៃ​បច្ចេកវិទ្យា​របស់​ពិភពលោក។

 

Sabay៖ មាន​ផលិតផល​ម៉ាក Canon ជា​ច្រើន​លក់​ពាសពេញ​ទីផ្សារ​និង​មួយ​ចំនួន​ក៏​មាន​ប្រភព​មិន​ច្បាស់លាស់ តើ​អតិថិជន​គួរ​មាន​ការ​សម្រេចចិត្ត​និង​ពិចារណា​អ្វី​ខ្លះ​ដើម្បី​ធានា​បាន​ទុក​ចិត្ត​សម្រាប់​ការ​ប្រើប្រាស់?

 

i-Qlick៖ អតិថិជន​គួរ​ស្វែង​រក​ទិញ​ផលិតផល​ពី​ក្រុមហ៊ុន​ដែល​មាន​ការ​ទទួល​ស្គាល់​ត្រឹមត្រូវ ដែល​ធានា​បាន​ថា​ពួកគេ​ទិញ​ផលិតផល​សុទ្ធ​ពី​ក្រុមហ៊ុន។ ក្រុមហ៊ុន​ដែល​មាន​សិទ្ធិ​លក់​ត្រឹមត្រូវ​នឹង​ផ្ដល់​ការ​ធានា​លើ​ការ​ប្រើប្រាស់​រយៈ​ពេល ១៥ ខែ​ពី​មជ្ឈមណ្ឌល​បម្រើ​សេវាកម្ម​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន Canon។

 

Sabay៖  តើ​មាន​ការ​សម្គាល់​យ៉ាង​ណា​ខ្លះ ដើម្បី​ធានា​បាន​ថា​អតិថិជន​នឹង​ទិញ​ផលិតផល​ Canon សុទ្ធ​ពី​ទីផ្សារ​ដែល​មិនមែន​ជា​ផលិតផល​ក្លែង​បន្លំ​ម៉ាក?

 

i-Qlick៖ ដើម្បី​ធានា​បាន​ថា​អតិថិជន​នឹង​ទិញ​ផលិតផល​ Canon សុទ្ធ​ពី​ទីផ្សារ​ដែល​មិនមែន​ជា​ផលិតផល​ក្លែង​បន្លំ​ម៉ាក​​ ការ​សម្គាល់​គឺ​មាន​លក្ខណៈ​ងាយស្រួល​ដោយ​អតិថិជន​ត្រូវ​ស្វែងរក​ Sticker ឬ​តែម​ធានា​ដែល​បាន​បិទ​នៅ​លើ​គ្រប់​សំបក​ប្រអប់​ផលិតផល Canon ទាំងអស់​របស់​ក្រុមហ៊ុន i-Qlick ។ គ្រប់​ផលិតផល​ទាំងអស់​ដែល​មាន​បិទ​តែម​ធានា​របស់​ក្រុមហ៊ុន i-Qlick សុទ្ធ​តែ​ជា​ផលិតផល​ថ្មី​ ១០០ ភាគរយ និង​គ្រប់ Accessories ទាំងអស់​សុទ្ធ​តែ​ជា​របស់ Original។

 

Sabay៖ តើ i-Qlick នឹង​មាន​ផ្តល់​អត្ថប្រយោជន៍​អ្វី​ខ្លះ​ដល់​អតិថិជន​ក្នុង​ការ​ទិញ​ផលិតផល​ពី​ក្រុមហ៊ុន បន្ថែម​ពី​ការ​ទទួល​បាន​ផលិតផល​សុទ្ធ​របស់ Canon?

 

i-Qlick៖ បន្ថែម​ពី​ការ​ទទួល​បាន​ផលិតផល​សុទ្ធ​របស់ Canon ក្រុមហ៊ុន i-Qlick នឹង​មាន​ផ្តល់​អត្ថប្រយោជន៍​ ​ដល់​អតិថិជន​ក្នុង​ការ​ទិញ​ផលិតផល​ គឺ​អតិថិជន​នឹង​ទទួល​បាន​នូវ​ការ​ធានា​រយៈ​ពេល​ ១២ខែ និង​បូក​បន្ថែម ៣ខែ ទៀត​បើសិន​ជា​អតិថិជន​ធ្វើការ​ចុះ​ឈ្មោះ​សម្រាប់​ការ​ធានា​តាម​រយៈ​គេហទំព័រ​របស់​ក្រុមហ៊ុន អាយគ្លីក http://www.i-qlick.com/warranty/ សម្រាប់​ការ​ធានា​ទៅលើ​គ្រឿង​បន្លាស់ និង​សេវាកម្ម។ បន្ថែម​ពី​នេះ​ទៀត អតិថិជន​នឹង​ទទួល​បាន​នូវ​ការ​ចូល​រៀន​ថ្នាក់​ថតរូប​មូលដ្ឋាន ១ វគ្គ​ដោយ​មិន​គិត​ថ្លៃ​ដែល​ជា​ធម្មតា ១ វគ្គ​មាន​តម្លៃ ១១១ ដូល្លារ។ សម្រាប់​ម៉ាស៊ីន​ព្រីន ក្រុមហ៊ុន​នឹង​ផ្តល់​ការ​តំទ្បើង​និង​ណែនាំ​ពី​របៀប​ប្រើប្រាស់​និង​ថែទាំ។ ចំណែក​ឯ​ផលិតផល​កាមេរ៉ា​គឺ​មាន​បន្ថែម​នូវ​ការ​លាង CMOS ក្នុង​កំឡុង​ពេល​ធានា​ផង​ដែរ។

 
i-Qlick Marketing Co., Ltd. ជា​ភ្នាក់ងារ​ចែក​ចាយ​ស្រប​ច្បាប់​នូវ​ផលិតផល​ប្រើ​ប្រាស់​ម៉ាក Canon ប្រចាំ ព្រះរាជាណាចក្រ​កម្ពុជា រួម​មាន ម៉ាស៊ីន​ថត​ឌីជីថល ម៉ាស៊ីន​ថត​ឌីជីថល​ប្តូរ​កែវ​ឡេន​បាន សម្ភារៈ​កាមេរ៉ា ម៉ាស៊ីន​ថត​បែប​វីដេអូ​ឌីជីថល និង​ឧបករណ៍​បន្ថែម​បន្ទាប់​បន្សំ ព្រឺនធឺ​ឡាស៊ែរ​ប្រភេទ ស ខ្មៅ, ពណ៌, ព្រីនធឺ Inkjet, ស្កេនឺ, Projector (ម៉ាស៊ីនបញ្ចាំងរូប), ទឹកថ្នាំសុទ្ធ និង ក្រដាស​ផ្តិតរូប និង ម៉ាស៊ីន​គិត​លេខ​ម៉ាក Canon ។ គ្រប់​ផលិតផល ពី​ក្រុមហ៊ុន i-Qlick មាន​ការ​ធានា​ជូន​រយៈ​ពេល ​12+3 ខែ លើក​លែង សំភារៈ​ទូទៅ​ប្រើ​ប្រចាំ​ថ្ងៃ។ i-Qlick ក៏​ជា​មជ្ឈមណ្ឌល​សេវាកម្ម​មាន​អជ្ញាបណ្ណ ​ពី​ក្រុមហ៊ុន Canon ដែល​បម្រើ​សេវាកម្ម​តំហែទាំ និង ជួសជុល​គ្រប់​ផលិតផល Canon។ ក្រុមហ៊ុន i-Qlick មាន​អាស័យដ្ឋាន​នៅ​អគារ លេខ 146 មហាវិថី ព្រះសីហនុ ភ្នំពេញ។ យើង​ខ្ញុំ​រង់ចាំ​ស្វាគមន៍ បម្រើ​លោក​អ្នក​ជាមួយ​បុគ្គលិក​ជំនាញ​ប្រកប​ដោយ​ភាព​រស់​រាយ​រាក់ទាក់​ ជានិច្ច។

 

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​គេហទំព័រ www.i-qlick.comឬ​ទាក់ទង៖
ឈ្មោះ Liwen Tan នាយក​ទីផ្សារ​ផ្នែក​ផ្សព្វផ្សាយ
ក្រុមហ៊ុន៖ i-Qlick Marketing Co., Ltd.
ទូរស័ព្ទ៖ +855 (0) 12 926 850
អ៊ីម៉ែល៖ [email protected]
ឈ្មោះ៖ ឈាវ សុវណ្ណនី
បុគ្គលិក​ជំនាញ​ទីផ្សារ​ផ្នែក​ផ្សព្វផ្សាយ
ទូរសព្ទ៖ +855 (0) 81 666 973
អ៊ីម៉ែល៖ [email protected]

 

អត្ថបទ៖ ប៊ុណ្ណារ៉ា