ចាប់​យុវជន​ឈាមរាវ​ម្នាក់ បន្ទាប់​ពី​ប៉ង​រំលោភ​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ

ខេត្តកំពត ៖ ជន​សង្ស័យម្នាក់​ត្រូវ​នគរបាល​ស្រុក​ឈូក​ឃាត់ខ្លួន នាំ​មក​កាន់កា​រិ​យា​ល​យ័​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​ខេត្ត កាល​ពី​ថ្ងៃ​ទី​១៥ តុលា ២០១៥ បន្ទាប់​ពី​បាន​ប៉ុនប៉ង​ចាប់​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ​ម្នាក់​រំលោភ តែ​មិន​បាន​សំរេច កាលពី​ថ្ងៃ​ទី​១៤ តុលា កន្លង​មក ហើយ​ត្រូវ​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​មក​ដាក់​ពាក្យបណ្តឹង ។

ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ខឿន បូ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១៣​ឆ្នាំ ។

បើ​តាម​ក្មេង​ស្រី​រង​គ្រោះ​បាន​រៀបរាប់​ថា កាលពី​វេលា​ម៉ោង​០៤ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៤ តុលា ២០១៥ ខ្លួន​កំពុង​អង្គុយ​លេង​នៅ​លើ​ផ្ទះ​ជាមួយ​ប្អូនប្រុស​មាន​គ្នា​៣​នាក់ ដោយ​ម្តាយ​មិន​បាន​នៅផ្ទះ​ទេ ។ ពេល​នោះ មាន​អ្នក​រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា បាន​ដើរ​មក​​ពី​ខាងជើង​ផ្ទះ រួច​ស្រែកហៅ​ឱ្យ​ខ្លួន​និង​ប្អូន​ៗ​ចុះ​មក​លេង​នៅ​ដី ។ ក្រោយមក​ប្អូន​ៗ​ចុះ​មក​ដី តែ​ខ្លួន​មិន​បាន​ចុះ​មក​ទេ  ពេល​នោះ​ឈ្មោះ​ខឿន បូ ក៏​ឡើង​មក​លើ​ផ្ទះ​ចាប់ដៃ​បង្ខំ​ឱ្យ​ខ្លួន​ចុះ​ដី ដោយ​មិន​ព្រម​ចុះ ឈ្មោះ​បូ បាន​ទះ​ចំ​មុខ​មួយ​ដៃ រួច​ចាប់​បី​ខ្លួន​ចុះ​មក​ដី​ដាក់​​លើ​គ្រែ​ក្រោមផ្ទះ បន្ទាប់​មក​ក៏​ចាប់​អូស​ដៃ​ខ្លួន​ចូល​ទៅ​ក្ន​ង​ព្រៃ​ក្រោយ​ផ្ទះ​។

ពេល​ទៅ​ដល់​ក្នុង​ព្រៃ បាន​បង្ខំ​ឱ្យ​ខ្លួន​ដេក តែ​ខ្លួន​មិន​ព្រម​ដេក ឈ្មោះ​បូ បាន​ចាប់​ផ្តួល​ទៅ​ដី​រួច​គេ​ស្រាតខោ​វែង​របស់​ខ្លួន​ត្រឹម​ជង្គង់ ហើយ​ចាប់​ឱប​ខ្លួន​ក្នុង​គោលបំណង​រំលោភ ។ ពេល​នោះ​ខ្លួន​បាន​រើបំរះ និង​ខាំ​ស្មា​ឈ្មោះ​បូ ព្រមទាំង​ស្រែកហៅ​ប្អូន​ឱ្យ​ជួយ​ពេល​នោះ ប្អូនប្រុស​របស់​ខ្លួន​បាន​រត់​មក​ដល់ ឈ្មោះ​បូ​នោះ ក៏​ស្ទុះ​រត់​ចេញពី​កន្លែង​កើតហេតុ​បាត់​ទៅ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព