អ្នក​ភូមិ​លើកគ្នា​តវ៉ា​នៅ​មុខ​សាលាខេត្ត​ ​រឿង​តម្លៃ​អគ្គិស​នី​​ឡើង​​ថ្លៃ​កប់​ពពក

ខេត្តស្វាយរៀង ​៖ ​​អ្នក​ភូមិ​ជិត​១០០​គ្រួសារ ​នៅ​ភូមិ​ពោធិ៍ថ្មី​ ឃុំ​ស្វាយ​តា​យាន ​ស្រុក​កំពង់​រោ​ទ៍ ​បាន​ប្រមូល​ផ្តុំ​គ្នា​មក​តវ៉ា​នៅ​មុខ​សាលាខេត្ត​ ដើម្បី​សុំ​ឱ្យ​លោក​ ជៀង ​អំ អភិបាលខេត្ត​ ​ជួយ​អន្តរាគមន៍​ ​​រឿង​លោក​មេ​ភូមិ​ឃុប​ឃិត​ជាមួយ​ក្រុម​អ្នកម៉ៅការ​ភ្លើង​អគ្គិស​នី​កម្ពុជា​សាខា​ស្វាយ​រៀង យក​​តម្លៃ​ការ​ប្រើ​ប្រាស់​ភ្លើង​អគ្គិស​នី​ថ្លៃ​ខ្ពស់​​រហូត​ដល់​៣.៩០០​រៀល​ ក្នុង​​១គីឡូវ៉ាត់ម៉ោង ​ដែល​​នៅ​អំឡុង​ឆ្នាំ​២០១០ ​​​តម្លៃ​ត្រឹមតែ​៨០០​រៀល ​ក្នុង១​គីឡូវ៉ាត់ម៉ោង ​​​ខណៈ​ដែល​​ការ​ប្រើ​ប្រាស់​ភ្លើង​អគ្គិស​នី​នៅ​ក្រុង​ស្វាយ​រៀង​ មាន​តម្លៃ​ត្រឹម​​តែ​៦៥០​រៀល ​ក្នុង​១​គីឡូវ៉ាត់ម៉ោង​​ប៉ុណ្ណោះ កាលពី​រវេ​ល​ម៉ោង​១០​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ​តុលា​ ២០១៥ ​នៅ​ខាង​មុខ​សាលាខេត្ត​ ស្ថិត​នៅ​ភូមិ​មេភ្លើង​ សង្កាត់​​ស្វាយ​រៀង​ ក្រុង​ស្វាយ​រៀង​ ។​

​ទាក់ទិន​នឹង​​ករណី​ខាងលើ​នេះ ​​លោក ​ជៀង​ អំ​ អភិបាលខេត្ត​ បាន​ចាត់តាំង​លោក ​ស៊ុំ​ សុ​ជាតិ​ អភិបាលរង​ខេត្ត​ ចេញ​មក​ទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​ហើយ​បាន​សន្យា​ជាមួយ​ពួក​គាត់​​ថា ​លោក​នឹង​ជួប​ជាមួយ​​លោក​​ប្រធាន​សាខា​អគ្គិសនី​កម្ពុជា​ ដើម្បី​ពិនិត្យ​​និង​ដោះស្រាយ​តាម​សំណើរ​បស់​​អ្នក​ភូមិ​​​ ៕

ព័ត៌​មាន​លម្អិត​មាន​ផ្សាយ​ជូន​នៅ​លើទំព័រកាសែត​កោះសន្តិភាព​