មហាសន្និបាត​គណៈមេធាវី​លើក​ទី២០របស់​ប្រធាន​គណៈមេធាវីនៃ​ព្រះរាជាណាចក្រ​កម្ពុជា

រាជ​ធានី​ភ្នំពេញ​ ៖ កាលពី​ពី​ព្រឹក​ថ្ងៃ​ទី១៦ តុលា ២០១៥ គណៈមេធាវីនៃ​ព្រះរាជាណាចក្រ​កម្ពុជាបាន​ប្រារ​ព្ធបើក​មហាសន្និបាត​លើក​ទី​២០ នៅ​ស​ណ្នា​គារ​សុខាត្រើយ​ខាងកើត​ ស្ថិត​ក្នុង​ខណ្ឌ​ជ្រោយចង្វារ រាជ​ធានីភ្នំពេញ ។

មហាសន្និបាត​នោះ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​លោក​ហ៊ី សោភា រ​ដ្ន​លេខាធិការ​ក្រសួង​យុ​ត្តិធ​ម៌ លោក​ទិ​ត្យ សុ​ទ្ធី អគ្គ​ព្រះរាជអាជ្ញា​រង​អម​សាលាឧទ្ធរណ៍ និង​លោក​ប៊ុ​ន ហុ​ន ប្រធាន​គណៈមេធាវីនៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ព្រមទាំង​មានការ​ចូលរួម​ពី​សំណាក់​លោក លោកស្រី​មេធាវី ប្រមាណ​៨០៧នាក់​ផង​ដែរ ។

មហាសន្និបាត​ក៏​មានការ​បោះ​ឆ្នោត​ជ្រើសរើសក្រុមប្រឹក្សានៃ​គណៈ​មេធាវី​សំរាប់​អាណត្តិ​ថ្មី ដែល​មាន​សមាសភាព​ចំនួន​២៧រូប ដើម្បី​រៀបចំ​ការ​បោះ​ឆ្នោតជ្រើសរើស​ប្រធាន​គណៈមេធាវី​បន្តវេន​នៅ​ឆ្នាំ​ក្រោយ​នេះ ។

កម្មវិធី​នោះ​ត្រូវ​បាន​លោក​ប៊ុ​ន ហុ​ន ប្រធាន​គណៈមេធាវី​ថ្លែង​ឲ្យ​ដឹង​ថា នេះ​ជា​មហាសន្និបាត​លើក​ទី​១ របស់​គណៈមេធាវីនៃព្រះរាជាណាចក្រ​កម្ពុជាឆ្នាំ​២០១៥ ដើម្បី​រៀបចំ​ធ្វើការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធាន និង​សមាជិ​ក សមាជិការ​ក្រុមប្រឹក្សា​គណៈមេធាវី​អាណត្តិ​ទី​១ ។

ការ​ចូលរួម​មហាសន្និបាត គឺជា​ករណីកិច្ច​ជា​រៀង​រាល់​ឆ្នាំដើម្បី​ប្រារ​ព្វ​ពី​ការ​ចូលរួម​ចំណែក​ក្នុង​សកម្មភាព​របស់​គណៈមេធាវី និងដើម្បី​ទទួល​បាន​នូវ​ការ​ជួន​ព័ត៍​មាន​អំពី​សកម្មភាព​របស់​គណៈមេធាវី​ផង​ដែរ ។ ម្យ៉ាង​វិញទៀតនៅ​រៀង​រាល់​៣​ឆ្នាំម្តង មេធាវី​ពេញ​សិទ្ធិ​គ្រប់​រូបត្រូវ​បាន​ចូលរួម​បោះ​ឆ្នោត​បង្ហាញ​ឆ​ន្ទៈ​របស់​ខ្លួនក្នុង​ការេ​ជ្រើសរើស​គណៈ​គ្រប់គ្រង​របស់​មេធាវី គឺ​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី៕