Breaking News App របស់ Facebook លេចចេញ ជារូបរាងហើយ..!

អាមេរិក៖ កាលពីខែសីហា កន្លងទៅនេះ មានសេចក្ដីរាយការណ៍មួយថា បណ្ដាញសង្គមយក្ស Facebook កំពុងសំងំបង្កើត App ថ្មីមួយ ដោយផ្ដោតសំខាន់ លើព័ត៌មាន «Breaking News» ដោយឡែកនៅពេលនេះ វាបានលេចចេញ ជារូបរាងហើយ។

យោងតាមការចុះផ្សាយ របស់គេហទំព័រ The Awl បានឲ្យដឹងថា Facebook គ្រោងនឹងដាក់ឲ្យប្រើ App ថ្មីរបស់ខ្លួន នៅក្នុង ពេលឆាប់ៗនេះ ដែលកម្មវិធីនោះមានឈ្មោះថា «Notify» ដោយវាដំណើរឡើង មិនពឹងផ្អែកលើ Facebook ឡើយ មានន័យថា វាជាកម្មវិធីថ្មីមួយដាច់ពី Facebook ប៉ុន្តែស្ថិតក្រោមការគ្រប់គ្រង់ របស់ Facebook។

នៅពេលមានព័ត៌មានថ្មី «Notify» នឹងលោតជា «Notifications» បង្ហាញនៅលើអេក្រង់ទូរស័ព្ទ របស់អ្នកប្រើប្រាស់ ហើយបើតាមការបញ្ជាក់បន្ថែម គឺ Facebook បានសហការជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយធំៗជាច្រើន ដើម្បីទទួលបាន ព័ត៌មានថ្មីៗ និងទាន់ហេតុការណ៍ ក្នុងពិភពលោក៕

Breaking News App របស់ Facebook លេចចេញ ជារូបរាងហើយ..!

Breaking News App របស់ Facebook លេចចេញ ជារូបរាងហើយ..!