សម្រាប់​អ្នក​មាន​បញ្ហា​ពេល Jailbreak សូម​ប្រើ​កម្មវិធី Jailbreak ជំនាន់​ថ្មី​របស់ Pangu វិញ

iOS 9 ទើបតែ Jailbreak ដោយ​កម្មវិធី​ជំនាន់​ថ្មី​របស់ Pangu ដូច្នេះ​វា​ប្រហែល​ជា​មាន​បញ្ហា​ច្រើន និង ស្មុគ​ស្មាញ​បន្តិច​ហើយ។ មួយ​វិញ​ទៀត​សម្រាប់​ប្រិយ​មិត្ត ដែល​ប្រើ​ប្រាស់​ពពួក Windows 32 bit ដើម្បី​ប្រើ​ប្រាស់​កម្មវិធីនេះ វាមានបញ្ហាច្រើនបន្តិចហើយ ព្រោះពពួក​ កម្មវិធី Jailbreak ភាគច្រើនគេ​ធ្វើ​តម្រូវ​ខាង​ប្រភេទ Windows 64bit ច្រើនជាង។

 សម្រាប់​អ្នក​មាន​បញ្ហា​ពេល Jailbreak សូម​ប្រើ​កម្មវិធី Jailbreak ជំនាន់​ថ្មី​របស់ Pangu វិញ

សម្រាប់មិត្តអ្នកអាន ដែលប្រើប្រាស់កម្មវិធីសម្រាប់ Jailbreak របស់ Pangu ជំនាន់ 1.0.0 ដែលមាន បញ្ហា អាចងាកមកសាកល្បង កម្មវិធីជំនាន់បន្ទាប់នេះរបស់ Pangu វិញម្តងវា​ប្រហែល ជាអាចអោយអ្នក​​ជោគជ័យ ព្រោះសម្រាប់កម្មវិធីជំនាន់ថ្មីនេះ Pangu បានចេញកំណែប្រែដែលមានដូចខាងក្រោមនេះ៖

  • កែចន្លោះប្រហោងបញ្ហា Error OA Code
  • កែចន្លោះប្រហោងកុំព្យូទ័រខ្លះមិនអាចបើកកម្មវិធីនេះបាន
  • ធ្វើអោយកម្មវិធីនេះដំណើរការលឿនជាងមុន
  • កែចន្លោះប្រហោងលុបកម្មវិធី Pangu ចេញអោយបានពេល Jailbreak រួចរាល់

តោះសម្រាប់មិត្តអ្នកអានដែល ចង់សាកល្បងកម្មវិធី Jailbreak ជំនាន់ថ្មីនេះ អាចចូលទៅកាន់គេហទំព័រ Pangu និងធ្វើការទាញយកជាការស្រេច ឬ ប្រសិនបើ Browser លោកអ្នកមានបញ្ហាមិនអាចទាញ​យក​បាន អាចទាញយកពី Google Drive ដែល ខេមបូ Upload បានតាមរយៈ​តំណរនេះ ចំណែកប្រិយមិត្ត ដែលចង់ដឹងពីវិធីដើម្បី ធ្វើការ Jailbreak សូម ចុចទីនេះ

  • ដោយ: Meng
  • 3:49 PM, 16 October
  • ប្រភព: Pangu
  • Tag: ចំណេះដឹងទូទៅ