អភិបាលខណ្ឌដង្កោ និងព្រះគ្រូចៅអធិការវត្ត ធុតង្គចំការដូង ចែកអំណោយ ជួនចាស់ជរា ចំនួន ១០០គ្រួសារ

ភ្នំពេញញ ៖ កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥ នៅវត្តធុតង្គចំការដូង ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ និងព្រះគ្រូ គន្ធធុតង្គ សឿ ហេង ព្រះគ្រូចៅអធិការវត្ត ធុតង្គ ចំការដូង បានធ្វើពិធីចែកអំណោយ ជូនដល់លោកតា លោកយាយ ចាស់ជរា  ចំនួនប្រមាណ ២០០គ្រួសារ ដោយ ក្នុងមួយគ្រួសារ ទទួលបានថវិកា ១ម៉ឺនរៀល និងឃីត ០១កញ្ចប់ (រួមមាន ៖ មី ០៥កញ្ចប់, តែ ០៥កញ្ចប់, ស្ករស ០១គីឡូក្រាម, ទឹកក្រូច ០២កំប៉ុង, ទៀន ធូប...)។

ព្រះគ្រូ គន្ធធុតង្គ សឿ ហេង ព្រះគ្រូចៅអធិការវត្ត ធុតង្គចំការដូង បានថ្លែងនូវការយកចិត្តទុកដាក់ និងការចេះជួយ គ្នាទៅវិញទៅមក រវាងព្រះសង្ឃ និងពុទ្ធបរិស័ទ ពោលគឺវិស័យពុទ្ធចក្រ និងអាណាចក្រ ដោយសារប្រទេសកម្ពុជា ជាប្រទេសកាន់ព្រះពុទ្ធសាសនា ដូច្នេះទំនៀមទម្លាប់ ប្រពៃណីដ៏ល្អផូផង់របស់យើងគឺត្រូវថែរក្សាឲ្យបានស្ថិតស្ថេរ។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជំបិណ្ឌប្រពៃណីខ្មែរ ទើបបានបញ្ចប់ ហើយយើងបានធ្វើពិធីចែកអំណោយជូនដល់ ចាស់ ជរា ប្រមាណ២០០នាក់ ក្នុងឱកាសនេះ ដើម្បីចែករំលែកកុសលផលបុណ្យ ដែលបានសាងកន្លងមកជាមួយគ្នា។

លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ បានថ្លែងនូវអំណរគុណចំពោះព្រះគ្រូចៅអធិការវត្ត ដែលជានិច្ចកាលតែងបានគិតគូរ និងយកចិត្តទុកដាក់ដល់ចាស់ៗ ហើយតែងបានធ្វើពិធីចែកអំណោយ ជូនពួក គាត់ជារៀងរាល់ឆ្នាំ។ លោកអភិបាល ក៏បានលើកឡើង ពីការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹក នាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាកច្រកម្ពុជា ៕