លោក អូស្មាន ហាស្សាន់ ជួបសម្តែងការគួរសម និង ពិភាក្សាការងារ ជាមួយរដ្ឋមន្រ្តី ក្រសួងសាសនាទួរគី

ទីក្រុង Istanbul ប្រទេសទួរគីៈ  ក្នុងឱកាសដែលអញ្ជើញចូលរួម ក្នុងសន្និសីទឥស្លាម អន្តរជាតិ អាស៊ីប៉ាស៊ី ហ្វិក នៅទីក្រុង Istanbul ប្រទេសទួរគី លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញ ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Mehmet Gormez រដ្ឋមន្រ្តីក្រសួង កិច្ចការសាសនាប្រទេសទួរគី ។ ឮ

ជំនួបនេះធ្វើឡើង ក្នុងគោលបំណងពង្រឹងវិស័យ សាសនាឥស្លាម រវាងប្រទេសទាំងពីរ កម្ពុជា-ទួរគី ក្នុងនោះដែរ ភាគីទាំងពីរ បានពិភាក្សាលើការបញ្ជូនគណៈអ៊ីម៉ាំ ដែលជាមេដឹកនាំឥស្លាម តាមរាជធានី-ខេត្ត និង វិហារឥស្លាម នៅកម្ពុជា ដើម្បីធ្វើការបណ្តុះបណ្តាល និងបពាក់បំប៉នជំនាញ ស្តីអំពីរបៀបនៃការគ្រប់គ្រងវិហារ (ដែលទួរគី មាន វិហារឥស្លាមជាង ១១ម៉ឺនវិហារ) និងសម្បត្តិគរុភ័ណ្ឌសាសនា រួមនឹងកិច្ចសហប្រតិបត្តិការ លើវិស័យសាសនា ឥស្លាមជាច្រើនទៀត ដើម្បីចូលរួមអភិវឌ្ឍន៍ សហគមន៍ខ្មែរឥស្លាមនៅកម្ពុជា ៕