សម្តេចតេជោ ហ៊ុន សែន ផ្ញើសេចក្តីនឹករលឹក និងជូនពរ បងប្អូនប្រជាពលរដ្ឋ ខ្មែរឥស្លាម ក្នុងឱកាស ចូលឆ្នាំថ្មី

ភ្នំពេញ ៖ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៥ កន្លងទៅភនេះ ត្រូវនឹងថ្ងៃទី០១ ខែមូហារ៉ាមមហាំម៉ាត់ (Muharram) សករាជ១៤៣៧ គឺជាថ្ងៃចូលឆ្នាំថ្មី របស់សាសនិកឥស្លាម ទូទាំងពិភពលោក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្ញើសារពីទីក្រុងប៉េកាំង ប្រទេសចិន ទីដែលសម្តេចតេជោ បាន និង កំពុង បំពេញបេសកកម្ម សម្រាប់បម្រើប្រជាពលរដ្ឋខ្មែរ និងប្រជាជាតិកម្ពុជា ជូននូវសេចក្តីនឹករលឹក និងជូនពរដល់បង ប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម នៅក្នុងឱកាសចូលឆ្នាំថ្មីនេះ ។

នៅក្នុងសារជូនពរ របស់សម្តេចតេជោ បានលើកឡើងថា «ដូចបងប្អូនខ្មែរឥស្លាមដឹងច្បាស់ហើយថា រាជរដ្ឋាភិ បាលកម្ពុជា ចាត់ទុកបងប្អូន ជាសាច់ឈាមខ្មែរតែមួយ ទោះបីមានជំនឿសាសនាខុសគ្នាក៏ដោយ។ រាជរដ្ឋាភិបាល កម្ពុជាតែងតែគាំទ្រ និងលើកតម្កើងសិទ្ធិសេរីភាព ជំនឿសាសនា និងសិទ្ធិប្រកបការងារ និងសិទ្ធិចូលរួមក្នុងកិច្ចការ សង្គមទូទៅ»។

សម្តេចតេជោ ហ៊ុន សែន ក៏បានរលឹកដល់ « អតីតកាលពីជាង៣០ឆ្នាំមុន នយោបាយផ្លាស់ប្តូររបស់ខ្មែរក្រហម គឺបានធ្វើឲ្យសាសនិកខ្មែរឥស្លាម ត្រូវបានកម្ទេចស្ទើរទាំងស្រុង ។ ប៉ុន្តែក្រោយពីប្រទេសជាតិត្រូវ បានរំដោះផុត ពី របបឃោរឃៅមួយនេះ គឺរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ ជួយពង្រឹងបងប្អូនខ្មែរឥស្លាម នៅទូទាំង ប្រទេស ឲ្យមានឱកាសគ្រប់យ៉ាងឡើងវិញ រួមទាំងការអភិវឌ្ឍសង្គមគ្រួសារ និងជំនឿសាសនា ដោយគ្មានការរើស អើង ។ នៅពេលនេះសូមបងប្អូនខ្មែរឥស្លាមប្រុងប្រយ័ត្នជាថ្មីម្តងទៀត ចំពោះការឃោសនាញុះញុង អូសទាញឲ្យ មានការផ្លាស់ប្តូរ ដែលស្រដៀងទៅនឹងការផ្លាស់ប្តូរសម័យខ្មែរក្រហម ។

ដូចបងប្អូនបានឃើញស្រាប់នឹងភ្នែកហើយ អំពីការផ្លាស់ប្តូរ ដែលកំពុងកើតមានឡើង នៅមជ្ឈឹមបូព៌ា គឺផ្លាស់ប្តូរពី មាន ទៅក្រ ពីមានវិហារទៅជាអត់វិហារ មានសាលាទៅជាអត់សាលា មានពេទ្យទៅជាអត់ពេទ្យ មានផ្ទះរស់នៅ បែរជាទៅ រស់នៅតាមតង់កៅស៊ូ នៅតាមព្រំដែនរត់លូនកាត់សង្រ្គាម ស្ទើររាល់ថ្ងៃយ៉ាងលំបាកវេទនា។

ជាថ្មីម្តងទៀត ខ្ញុំសូមបញ្ជាក់ ជូនបងប្អូនខ្មែរឥស្លាមទូទាំងប្រទេស ឲ្យបានជ្រាបថា រាជរដ្ឋាភិបាលកម្ពុជាគាំទ្រ និង ការពារនូវសិទ្ធិសេរីភាពជំនឿសាសនា និងគាំទ្រសហគមន៍ខ្មែរឥស្លាមក្នុងការចូលរួម អភិវឌ្ឍន៍ប្រទេសឲ្យកាន់តែ រីកចម្រើន ។ សូមបងប្អូនមានជំនឿទុកចិត្តលើការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែការពារ ថែរក្សា សន្តិភាព ដែលជាកត្តាដ៏សំខាន់បំផុត សម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស ។

ចុងបញ្ចប់ ខ្ញុំសូមជូនពរដល់បងប្អូនខ្មែរឥស្លាមទូទាំងប្រទេស សូមបានជួបតែសេចក្តីសុខ សំណាងល្អ និង សុភមង្គល កុំបីឃ្លៀងឃ្លាតឡើយ នៅក្នុងឆ្នាំថ្មីនេះ»៕

សម្តេចតេជោ ហ៊ុន សែន ផ្ញើសេចក្តីនឹករលឹក និងជូនពរ បងប្អូនប្រជាពលរដ្ឋ ខ្មែរឥស្លាម ក្នុងឱកាស ចូលឆ្នាំថ្មី

សម្តេចតេជោ ហ៊ុន សែន ផ្ញើសេចក្តីនឹករលឹក និងជូនពរ បងប្អូនប្រជាពលរដ្ឋ ខ្មែរឥស្លាម ក្នុងឱកាស ចូលឆ្នាំថ្មី

សម្តេចតេជោ ហ៊ុន សែន ផ្ញើសេចក្តីនឹករលឹក និងជូនពរ បងប្អូនប្រជាពលរដ្ឋ ខ្មែរឥស្លាម ក្នុងឱកាស ចូលឆ្នាំថ្មី