កម្ពុជាបង្ហាញ ពីសក្តានុពល សេដ្ឋកិច្ចរបស់ខ្លួន នៅទីក្រុងបាងកក ដើម្បីទាញ វិនិយោគពីថៃ

ភ្នំពេញ៖ ថ្នាក់ដឹកនំាកំពូល របស់តំបន់សេដ្ឋកិច្ច ពិសេសភ្នំពេញ រៀបចំសិក្ខាសាលាលើកទី២ នៅធនាគារពាណិជ្ជ Siam នៅទីក្រុងបាងកក ដើម្បីពិភាក្សា លើគ្រោងវិនិយោគរវាង ប្រទេសទំាងពីរ ថៃនិងកម្ពុជា កាលពីថ្ងៃទី២ ខែ តុលា ឆ្នាំ២០១៥កន្លងទៅថ្មីៗនេះ ជាពិសេសដើម្បីចង់ពង្រីកសកម្មភាពរបស់ខ្លួន ទៅកាន់សហគមន៍ដ៏មាន សក្ដានុពល ពាណិជ្ជកម្មមួយនៅប្រទេសថៃ និងជាប្រយោជន៍ដ៏ធំមួយ ក្នុងការទាក់ទាញអ្នកវិនិយោគថៃ និងអន្តរជាតិ។

លោកស្រី Carie Phou រដ្ឋលេខាធិការរបស់ក្រុមហ៊ុន និងមន្ត្រីព័ត៌មានរបស់ភ្នំពេញ SEZ ភីអ៊ិលស៊ី បានថ្លែងថា «បន្ទាប់ពីទទួលបានជោគជ័យ ជាមួយនឹងធនាគារបាងកកកាលពីខែមុនយើង បានសម្រេចចិត្តរៀបចំ សិក្ខាសាលា ជាថ្មីទៀត ជាមួយធនាគារពាណិជ្ជ Siam ដែលជាធនាគារធំមួយក្នុងចំណោម ធនាគារពាណិជ្ជ បីទៀតនៅប្រទេស ថៃ។ ជាពិសេសដើម្បីទាក់ទាញក្រុមហ៊ុនមកវិនិយោគឲ្យបានច្រើនក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងបង្ហាញ ពីសក្តានុពលសេដ្ឋកិច្ចល្អៗជាច្រើន ដែលយើងអាចផ្តល់ឲ្យដៃគូរពាណិជ្ជកម្ម របស់យើង»។

លោកស្រីបានបន្តថា យើងបានអញ្ជើញក្រុមហ៊ុនផលិតចំនីសត្វដ៏ល្បីមួយនៅប្រទេសថៃហៅថា BETAGRO ភីអ៊ិលស៊ី ដែលបានវិនិយោគនៅក្នុង ភ្នំពេញ SEZ ចាប់តាំងពីឆ្នាំ ២០១២ មកចែករំលែកភាពជោគជ័យ របស់ ខ្លួននៅជុំវិញតំបន់ផងដែរ។

លោក Worrawut Vanitkulbodee តំណាងដ៏ខ្ពង់ខ្ពស់របស់ BETAGRO ភីអ៊ិលស៊ីក៏បានមានប្រសាសន៍ «យើង សម្រេចចិត្តមកវិនិយោគក្នុងប្រទេសកម្ពុជាដោយសារឃើញ ការកើនឡើងនៃផលិតផលក្នុងស្រុកសរុប ជាមួយ និងអត្ថប្រយោជន៍ នៃច្បាប់វិនិយោគទុន និង កម្លាំងពលកម្មដ៏ច្រើនលើសលុបនៅក្នុងប្រទេសនេះ។

លោកបន្តទៀតថា យើងចាត់ទុកកម្ពុជាជាយុទ្ធសាស្រ្តគោលសម្រាប់ពង្រីក និង នាំចេញផលិតផលរបស់ យើងទៅ កាន់បណ្តាប្រទេសនៅក្នុងតំបន់អាស៊ី»។

លោកបានបញ្ជាក់ទៀតថា ក្រុមហ៊ុន BETAGRO បានឃើញពីភាពរីកចំរើននៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន ជាពិសេសការផ្លាស់ប្តូរនៃតម្រូវការ និងភាពងាយស្រួល ក្នុងការរស់នៅរបស់ប្រជាជនដែលចង់បានសេវាកម្មរហ័ស និងផលិតផលមានគុណភាពខ្ពស់។ ក្រុមហ៊ុនបានបើកផលិតដំណាំចំនី សត្វថ្មីមួយនៅភ្នំពេញ SEZ កាលពីខែ ឧសភា ឆ្នាំ២០១៥ ជាមួយនឹងសមត្ថភាពផលិតចំនួន ៦០០០ តោនក្នុងមួយខែដើម្បីបំពេញ តម្រូវការដែលកំពុង កើនឡើង។

លោកស្រី Chittima Hongladaromp, អគ្គនាយកជាន់ខ្ពស់របស់ធនាគារពាណិជ្ជ Siam បានសង្កត់ធ្ងន់មកលើ សេដ្ឋកិច្ច របស់ប្រទេសកម្ពុជា និង ការកើនឡើងនូវឱកាសពាណិជ្ជកម្មនៅក្នុងប្រទេស។

ស្ថេរភាពនៃការកើនឡើង ប្រាក់ចំណូលរបស់អ្នកប្រើប្រាស់ថ្នាក់កណ្តាល បានជុំរុញឲ្យធនាគារធំទីបី របស់ប្រទេស ថៃ មួយនេះផ្តល់ឳកាស ឲ្យក្រុមហ៊ុនបុត្រសម្ព័ន្ធ ធនាគារពាណិជ្ជកម្ពុជា ពង្រីកការផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុន និងជាពិសេសដល់ក្រុមហ៊ុនថៃដែលដំណើរការ នៅកម្ពុជា។

លោកស្រីថា សកម្មភាពបើកចំហសេដ្ឋកិច្ចរបស់កម្ពុជាជាមួយនឹងកម្លាំងពលកម្មដ៏ច្រើនលើសលុបគឺជាយុទ្ធសាស្រ្ត ពង្រីកទីផ្សារដ៏វៃឆ្លាត មួយនៅក្នុងតំបន់ទន្លេមេគង្គ តាមរយៈក្រុមហ៊ុនថៃ ដ៏ដូចជាអ្នកវិនិយោគិនដទៃទៀតដែល កំពុង ប្រតិបត្តិការនៅក្នុងប្រទេសថៃ។

លោកស្រី Phou បានក៏បានលើកឡើងដែរថា «យើងជឿជាក់ថាសហគមន៍សេដ្ឋកិច្ចអាស៊ាននឹងបើក ឳកាស វិនិយោគនៅបណ្តាប្រទេសក្នុងតំបន់ អាស៊ាន។ នេះគឺជាហេតុផលចម្បង មួយដែលក្រុមហ៊ុនរបស់ ប្រទេសថៃសម្រេចចិត្តមកវិនិយោគ និងទទួលយកគុណប្រយោជន៌ នៃការវិនិយោគនៅទីនេះ»។

ស្របពេលជាមួយគ្នានេះ តំបន់សេដ្ឋកិច្ចពិសេសមួយទៀតនឹងត្រូវកសាងឡើងជិតព្រំប្រទសថៃ ទីក្រុងប៉ោយប៉ែត។ ភ្នំពេញ SEZ គឺជាអ្នកមានបទពិសោធន៌ ជំនាញ និង ជាឳកាសមួយដ៏មានសុវត្ថិភាពរបស់អ្នកវិនិយោគិន ដ៏មាន សក្តានុពលដែលចង់ស្វែងរក ការពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅក្នុងតំបន់៕

កម្ពុជាបង្ហាញ ពីសក្តានុពល សេដ្ឋកិច្ចរបស់ខ្លួន នៅទីក្រុងបាងកក ដើម្បីទាញ វិនិយោគពីថៃ