តំណាងអ្នកវិនិយោគ និងសហករជាង ៣០ នៃប្រទេសថៃ ពិនិត្យពីលទ្ឋភាព នៃសក្តានុពល វិនិយោគនៅកម្ពុជា

ភ្នំពេញ ៖ ក្រុមហ៊ុនវិនិយោគ និង តំណាងមេដឹកនាំសហករ ជាង ៣០ មកពី១០ខេត្ត នៃប្រទេសថៃ ជាពិសេស តំបន់ភាគខាងត្បូង នៃប្រទេសនេះ បានដឹកនាំគណៈប្រតិភូ ចូលជួបពិភាក្សាការងារ ជាមួយលោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី ដែលមានការអញ្ជើញចូលរួម ដោយសហគ្រិនក្នុងស្រុកមួយចំនួន ជា ពិសេស អ្នកវិនិយោគវិស័យកសិកម្ម វិស័យទេសចរណ៍ អចលនទ្រព្យ ជាដើម ។

លោក Soleh Talip សាកលវិទ្យាធិការង នៃសាកលវិទ្យាល័យ Fatani ប្រទេសថៃ និងជាតំណាង សហករទាំង ៣០ ខាងលើ បានលើកឡើងថា ដោយមើលឃើញពីសន្ទុះ នៃសក្តានុពលសេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅក្នុងឱកាស នៃសមាហរណកម្មអាស៊ាន ដែលនឹងចាប់ផ្តើមដំណើរការ នាចុងឆ្នាំ២០១៥នេះ យើង ខ្ញុំនឹងពិនិត្យលទ្ធភាព ដើម្បីមកធ្វើវិនិយោគនៅកម្ពុជា និងបន្តពង្រឹងទំនាក់ទំនងលើវិស័យនេះ ឲ្យកាន់តែទូលំទូ លាយ ។ លោកបន្តថា សព្វថ្ងៃសហករ របស់លោកដែលមានតំណាងអញ្ជើញមកចំនួន៣០នេះ មានសមាជិកដល់ ទៅ ៣សែននាក់ និងដើមទុនជាង ៥២ពាន់លានបាត កំពុងតែមានដំណើរការ បោះទុនវិនិយោគទៅក្នុងទីផ្សារ ក្នុងតំបន់ និងក្រៅតំបន់ផងដែរ ។

លោក អូស្មាន ហាស្សាន់ បានលើកឡើងថា កម្ពុជាជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ មិនក្រោម ៧ ភាគរយក្នុង ១ឆ្នាំ ហើយក៏ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ៥ ក្នុងពិភពលោក ដែលមាន កំណើនសេដ្ឋកិច្ចល្អ ប្រសើរ ។ ទាំងនេះ ជាសក្តានុពល និងឱកាស នៃការបើកផ្លូវជាបន្តបន្ទាប់ សម្រាប់កិច្ចសហប្រតបត្តិការ វិនិយោគ នៅកម្ពុជា ហើយជាការស្វាគមន៍ សមាហរណកម្មអាស៊ាន ខាងមុខនេះ កម្ពុជារំពឹងថា នឹងមានវិនិយោគិនអន្តរជាតិ កាន់តែច្រើនឡើងថែមទៀត ដែលនឹងមកបណ្តាក់ទុន ដំណើរការវិនិយោគនៅកម្ពុជា ៕