លោក អូស្មាន ហាស្សាន់ ជួបសំណេះសំណាល និងនាំថវិកា របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ៤០០០ ដុល្លារ ជូននិស្សិតខ្មែរ ដែលកំពុងសិក្សា នៅប្រទេសទួរគី

ប្រទេសទូរគីៈ ក្នុងឱកាសទៅចូលរួម ក្នុងសន្និសីទឥស្លាមអន្តរជាតិ ប៉ាស៊ីហ្វិក នៅទីក្រុង Istanbul ប្រទេសទួរគី នៅរាត្រីថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៥ កន្លងទៅនេះ លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូ អមនាយក រដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានអញ្ជើញ ជួបសំណេះសំណាល និងពិសារ អាហារសាមគ្គី ជាមួយ និស្សិតខ្មែរ ១៨ នាក់ ដែលកំពុងសិក្សា នៅទីក្រុងIstanbul ប្រទេសទួរគី និងទីក្រុង Ankara ព្រមទាំងបានដឹកនាំប្អូនៗ និស្សិត ធ្វើទស្សនកិច្ច នៅជុំវិញទីក្រុង Istanbul នៅថ្ងៃបន្ទាប់។ ក្នុងជំនួបនេះ លោកអូស្មាន ហាស្សាន់ បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ជូនដល់និស្សិតគ្រប់គ្នា។

មានប្រសាសន៍ក្នុងឱកាសនោះដែរ លោក អូស្មាន ហាស្សាន់ បានផ្តាំផ្ញើទៅ ដល់និស្សិតទាំងអស់ឲ្យខិតខំប្រឹង រៀនសូត្រ ក្រេបយកចំណេះវិជ្ជា និងជំនាញពិតប្រាកដ ដើម្បីវិលមកបម្រើការងារជូនជាតិមាតុភូមិ ខណៈដែល កម្ពុជាកំពុងត្រូវការគ្រប់គ្នា ជាយុវជនជំនាន់ ក្រោយរួមកម្លាំងសាមគ្គីគ្នា ដើម្បីអភិវឌ្ឍន៍ ប្រទេស ជាតិ។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តី ប្រតិភូ អមនាយករដ្ឋមន្រ្តី ក៏បានពាំនាំនូវ ថវិកាជាអំណោយ ដ៏ថ្លៃថ្លា របស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ២០០០ដុល្លារ ចែកជូន និស្សិតទាំង ១៨ នាក់ផងដែរ ។ ដោយ ឡែកនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៥ លោកអូស្មាន ហាស្សាន់ បានចាត់តាំង លោកសឹម ម៉ាត់ទោត ជាតំណាង ដើម្បីទៅជួបសំណេះសំណាល ជាមួយសិស្សានុសិស្ស ចំនួន ៤០នាក់ផ្សេងទៀត ដែលកំពុងសិក្សា នៅទីក្រុង មួយ ដែលនៅចម្ងាយជាង ១០០០គីឡូម៉ែត្រ ពីរាជធានី Istanbul ក្នុងនោះដែរ លោកក៏បាននាំយកថវិកា ជា អំណោយរបស់សម្តេចទាំងពីរ ចំនួន២០០០ដុល្លារថែមទៀត ដើម្បីប្រគល់ជូននិស្សិតទាំ៤០នាក់ ក្នុងម្នាក់ទទួល បានថវិកា ៥០ ដុល្លារអាមេរិក  ៕