លក់លៀសហាល រកលុយចាយ មិនគ្រប់ ទៅឆក់កាបូប តាមផ្លូវត្រូវជាប់ខ្នោះ

ភ្នំពេញ ៖ បុរសអ្នកលក់ លៀសហាល ម្នាក់ទំនង រកលុយចាយមិនគ្រប់ បានទៅប្រកបរបរថ្មីមួយទៀត គឺឆក់កាបូបពី ប្រជាពល រដ្ឋ តាមដងផ្លូវសាធារណៈ ស្រាប់តែភ្លាត់ ស្នៀតត្រូវកម្លាំងនគរបាល ចេញអន្ដរាគមន៍ បង្ក្រាបនិងចាប់ខ្លួន បានភ្លាមៗ បន្ទាប់ពីនារី រងគ្រោះទាំងពីរនាក់ បានស្រែកឆោឡោ។

ករណីចោរឆក់កាបូបបានសម្រេច តែរត់ មិនរួចខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ ផ្អើលនៅវេលា ម៉ោង២និង៤០នាទី រសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅលើ កំណាត់ផ្លូវលេខ៩៩ កែងផ្លូវលេខ៤៧៤សង្កាត់ បឹងត្របែក ខណ្ឌចំការមន ។

អធិការរងនគរបាលទទួលផែនព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន លោក ហៀង ថារ៉េត បានឱ្យដឹងថា ជនសង្ស័យ ដែលត្រូវកម្លាំងនគរបាលរបស់លោកចុះទៅ បង្ក្រាបនិងចាប់ខ្លួនបានភ្លាមៗ ក្រោយធ្វើ សកម្មភាពនោះ មានឈ្មោះចាន់ សាវី អាយុ ២៧ឆ្នាំ មុខរបរជាអ្នកលក់លៀសហាល ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារដើមថ្កូវ ខណ្ឌ ចំការមន។

លោកហៀង ថារ៉េត បានបញ្ជាក់ថា មុន ពេលកើតហេតុ នារីរងគ្រោះទាំងពីរនាក់ជិះ ម៉ូតូមួយគ្រឿង ម៉ាកហ្វីណូ តាមបណ្ដោយ ផ្លូវលេខ៩៩ ស្រាប់តែលេចមុខជនសង្ស័យ រូបនេះ ជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ មកធ្វើសកម្ម ភាពឆក់យកកាបូប ហើយភ្លាមៗនោះបាន បើកម៉ូតូទៅទាក់ដៃចង្កូតរបស់នារីរងគ្រោះ បណ្ដាលឱ្យដួល ពេលនោះនាងបានស្រែកថា ចោរៗ ទើបសមត្ថកិច្ចដែលឈរជើងនៅក្បែរ កន្លែង កើតហេតុចេញជួយអន្ដរាគមន៍ទាន់ ពេលវេលា ដោយធ្វើការឃាត់ខ្លួនជនសង្ស័យ រូបនេះនិងវត្ថុតាង ព្រមទាំងដកហូតបានកាបូប របស់នារីរងគ្រោះ ត្រឡប់មកវិញ ដែលមាន លុយ១០០ដុល្លារ ប្រគល់ឱ្យពួកគេ ។

បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរ បាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវ ច្បាប់ ៕

លក់លៀសហាល រកលុយចាយ មិនគ្រប់ ទៅឆក់កាបូប តាមផ្លូវត្រូវជាប់ខ្នោះ

លក់លៀសហាល រកលុយចាយ មិនគ្រប់ ទៅឆក់កាបូប តាមផ្លូវត្រូវជាប់ខ្នោះ

លក់លៀសហាល រកលុយចាយ មិនគ្រប់ ទៅឆក់កាបូប តាមផ្លូវត្រូវជាប់ខ្នោះ