ការធើ្វដំណើរ ជុំវិញពិភពលោក ខួបទី២៥០ឆ្នាំនៃស្រា Hennessy ត្រូវបានបញ្ចប់ ដោយជោគជ័យ

ភ្នំពេញ៖ ខួប២៥០ឆ្នាំ របស់ស្រា Hennessy សម្រាប់ ឆ្នាំ២០១៥ ត្រូវបានបញ្ចប់យ៉ាងរលូន ជាមួយនឹងដំណើរជុំវិញ ពិភពលោករបស់ខ្លួន ក្នុងរយ:ពេល ៦ខែនៅទីក្រុងធំៗចំនួនប្រាំ។ Hennessy បានចាប់កំណើតឡើង រយ:កាល ២៥០ឆ្នាំមកហើយ។ ដំណើរកម្សាន្តគម្រប់ខួប ២៥០ឆ្នាំនេះធ្វើដំណើរ ទៅ៥ប្រទេស ពោលគឺបណ្តាប្រទេស ដែល មានទំនាក់ទំនងយ៉ាងជ្រាលជ្រៅជាមួយស្រា Hennessy រួមមានប្រទេសចិន រុស្សី សហរដ្ឋអាមេរិក អាហ្រ្វិក ខាងត្បូង និងប្រទេសបារាំង។

លោកស្រី Julie Nollet នាយកគ្រប់គ្រងគំរោងខួប ២៥០ឆ្នាំនៃស្រា Hennessyក៏បានថ្លែងថា «កម្មវិធីនេះនឹងរំលេច នូវលក្ខណ:ពិសេសនៃកេរដំណែល Hennessy ក៏ដូចជាភាពច្នៃប្រឌិតបែបសិល្ប:សម័យទំនើប”។ តាមរយ:កម្មវិធី វប្បធម៌ចំរុះដែលមិនធ្លាប់មានពីមុនមក ការតាំងពិព័រណ៍មានរួមបញ្ចូលនូវសិល្ប:បែបសម័យទំនើប និងការសំដែង ដោយផ្ទាល់ ហើយបានប្រារព្ធឡើងនៅទីក្រុងដ៏ប្រណិតទាំង៥ក្នុងទ្វីបទាំង៤»។

លោកស្រីបានបន្តថា ការធ្វើដំណើរក៏ដូចជាការចាប់ផ្តើមកម្មវិធីបានធ្វើឡើងនៅ Opera House នៃទីក្រុងខ្វាងចូវ ប្រទេសចិន(ខែមិនា) បន្ទាប់មកនៅ New Manege ទីក្រុងម៉ូស្កូ (ខែឧសភា) នៅ Lincoln Center ទីក្រុងញ៉ូយ៉ក និង Circa Gallery នៅក្នុងក្រុង Johannesburg (ខែសីហា)។ ដំណើរកំសាន្តគំរប់ខួប ២៥០ឆ្នាំនៃស្រា Hennessyត្រូវបាន បញ្ចប់ហើយនៅទីក្រុងបារីសនា ថ្ងៃទី២៥ខែកញ្ញានេះ។

ជាមួយនឹងសាលពិព័រណ៍សិល្ប:ដែលមានផ្ទៃក្រឡាប្រមាណជា១២០០ម៉ែត្រការ៉េ Hennessy បានយកវេទិកាដ៏ អស្ចារ្យនេះមកបង្ហាញពីអតីតកាល បច្ចុប្បន្នភាព និងអនាគតរបស់ខ្លួនតាមរយ: ឯកសារ រូបភាព និងខ្សែភាពយន្ដ ដែលមានឆ្លុះបញ្ចាំងពីប្រវត្តិសាស្រ្តរបស់ខ្លួន។
 
ការធ្វើដំណើរជុំវិញពិភពលោករបស់ស្រា Hennessy បានរួមបញ្ចូលភាពច្នៃប្រឌិតជាមួយនឹងសិល្ប:យ៉ាងរស់រវើក របស់អ្នកជំនាញល្បីៗលើពិភពលោកដូចជា Herve Mikaeloff ជាមួយ Nathalie Criniere និងអ្នកជំនាញពីកេរ ដំណែល Hennessy លោក Raphael Gerard ។

លោក Mikaeloff និយាយថា នេះជាដំណើរការដ៏រលូនមួយក្នុងការរៀបចំកម្មវិធីដំណើរជុំវិញពិភពលោកនៃស្រា Hennessy ក្នុងខួបគំរប់២៥០នេះឡើងតាមរយ:បទពិសោធន៍ជាច្រើនឆ្នាំរវាងខ្ញុំនិងMansion។ លោកថា «ខ្ញុំបាន ជ្រើសរើស សិល្បករយ៉ាងម៉ត់ចត់ដើម្បីផ្តិតយករូបភាព និងស្មារតីរបស់ Hennessy»។

អ្នកច្នៃប្រឌិតសិល្ប:ចំនួន១១រូប អ្នកថតរួប អ្នកផលិតខ្សែភាពយន្ត និងអ្នករចនាម៉ូតរួមមាន Xavier Veihan, Charles Sandison, Pierrick Sorin, Tony Oursler, Anton Corbijn, និងConstance Guissetបានឆ្លៀតឱកាស បង្ហាញពី ទេពកោសល្យរបស់ខ្លួនតាមរយ:ការច្នៃម៉ូតក្នុងកម្មវិធីនេះ៕

ការធើ្វដំណើរ ជុំវិញពិភពលោក ខួបទី២៥០ឆ្នាំនៃស្រា Hennessy ត្រូវបានបញ្ចប់ ដោយជោគជ័យ

ការធើ្វដំណើរ ជុំវិញពិភពលោក ខួបទី២៥០ឆ្នាំនៃស្រា Hennessy ត្រូវបានបញ្ចប់ ដោយជោគជ័យ

ការធើ្វដំណើរ ជុំវិញពិភពលោក ខួបទី២៥០ឆ្នាំនៃស្រា Hennessy ត្រូវបានបញ្ចប់ ដោយជោគជ័យ

ការធើ្វដំណើរ ជុំវិញពិភពលោក ខួបទី២៥០ឆ្នាំនៃស្រា Hennessy ត្រូវបានបញ្ចប់ ដោយជោគជ័យ