ជន​សង្ស័យ​២នាក់​​​ផ្ទុះ​អាវុធ​ផ្អើល​​​ក្នុង​បុរី​សន្តិ​ភាព​២ សមត្ថ​កិច្ច​កំពុង​ចេញ​ស្ទាក់​

រាជ​ធានី​ភ្នំពេញ​ ៖ ប្រភព​ព័ត៌​មាន​ជំហាន​ដំបូង​បាន​ឱ្យ​ដឹង​ថា មុន​នេះ​បន្តិច​មានជន​ប្រដាប់​អាវុធ​២នាក់​ ម្នាក់​ស្លៀក​ពាក់​ស៊ី​វិល ម្នាក់​ស្លៀក​ពាក់​ប៉ូលិស​បាន​ផ្ទុះ​អាវុធ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​នៅ​ក្នុង​បុរី​សន្តិ​ភាព​២ ភូមិ​ដំណាក់​ត្រយឹង សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ក្នុង​ហតុ​ការណ៍​នោះ​គេ​មិន​ទាន់ដឹងថា មាន​មនុស្ស​របួស​ឬ​យ៉ាង​ណា​ទេ ហើយ​​​​​មូល​ហេតុ​ក៏​មិន​ទាន់​ដឹងដែរ ។

ពេល​នេះ​សមត្ថ​កិច្ច​កំពុង​ចេញ​អន្តរាគមន៍​ដេញ​ស្ទាក់​ចាប់​ជន​សង្ស័យ​ដែល​កំពុង​រត់​គេច​ខ្លួន៕