​ជំងឺ​៣​ដែល​កូន​អាច​ប្រឈម​មុខ​នៅពេលដែល​គេ​រើស​អាហារ​

​ជំងឺ​៣​ដែល​កូន​អាច​ប្រឈម​មុខ​នៅពេលដែល​គេ​រើស​អាហារ​

មាន​កូន​ក្មេង​ខ្លះ​មិន​ចូល​ចិត្ត​បរិភោគ​អាហារ ឬ​បាយ​នោះទេ គេ​តែងតែ​រើស​អាហារ​ជានិច្ច ដោយ​បរិភោគ​មិន​បាន​គ្រប់មុខ ដូចនេះ​បើ​គេ​បន្ត​រើស​អាហារ​បែបនេះ កូន​អ្នក​អាច​នឹង​ប្រឈមមុខ​នឹង​ជំងឺ​៣​ប្រភេទ​។ តើ​មាន​ជំងឺ​អ្វី​ខ្លះ​ទៅ​?
 
​ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ​
​នៅពេល​ដែល​កូន​តែងតែ​រើស​អាហារ ហើយ​តែងតែ​មិន​បរិភោគ​គ្រប់គ្រាន់ នោះ​កូន​អាច​នឹង​ងាយ​មាន​បញ្ហា​ពោះវៀន និង​ក្រពះ​ណាស់ ដោយសារ​តែ​កូន​ខ្វះ​សារធាតុចិញ្ចឹម​ច្រើន ហើយ​ក្រពះ​គ្មាន​អាហារ​សម្រាប់​កិន ដូចនេះ​យូរ​ទៅ​កូន​អាច​នឹង​ខូច​ក្រពះ​ជា​មិនខានឡើយ​។​
 
​ប្រព័ន្ធ​ការពារ​រាងកាយ​នឹង​ធ្លាក់ចុះ​
​នៅពេល​ដែល​កូន​មិន​ព្រម​បរិភោគ​អាហារ​ផ្សេងៗ នោះ​ប្រព័ន្ធ​ការពារ​រាងកាយ​កូន​នឹងមិន​រឹងមាំ​ឡើយ​ដោយសារ​តែ​កូន​ខ្វះ​ប្រូតេអ៊ីន ដូចនេះ​កូន​អ្នកនឹង​គ្មាន​ភាពរស់រវើក​ដូច​កូន​អ្នក​ដទៃ​ឡើយ ថែម​ទាំង​គ្មាន​កម្លាំង​ទៀតផង​។​
ការលូតលាស់​យឺត​
​នៅ​វ័យ​កុមារ​គឺជា​វ័យ​ដែល​សំខាន់បំផុត​ក្នុង​ការលូតលាស់ បើ​នៅ​វ័យ​នេះ​កូន​មិន​ព្រម​បរិភោគ​គ្រប់មុខ នោះ​កូន​នឹង​មាន​ការលូតលាស់​យឺត​បំផុត ហើយ​ថែមទាំង​អាច​ប៉ះពាល់​ដល់​សុខភាព​កូន​នៅ​ពេល​ដែល​កូន​ធំ​ពេញវ័យ​ទៀតផង ដោយសារតែ​នៅក្នុង​ខ្លួន​កូន​ខ្វះ​សារធាតុចិញ្ចឹម និង​វីតាមីន​ច្រើនណាស់ ជា​ហេតុ​ដែល​អាច​ធ្វើឲ្យ​សុខភា​ព​កូន​ទ្រុតទ្រោម​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ដោយ​មិនដឹង​ខ្លួន​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយwww.health.com.kh ថ្ងៃទី16  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។