​តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ដែល​ធ្វើឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​រាករូស​?

​តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ដែល​ធ្វើឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​រាករូស​?

​សុខភាព​របស់​ស្ត្រី​មាន​ផ្ទៃពោះ​គឺ​មាន​លក្ខណៈ​ពិសេស​ជាង​នារី​ដែល​គ្មាន ដូចនេះ​នៅ​ចន្លោះ​ពេល​មាន​ផ្ទៃពោះ ប្រព័ន្ធ​ការពារ​រាងកាយ​គេ​នឹង​ធ្លាក់​ចុះ ជា​ហេតុ​ដែល​អាច​ធ្វើឲ្យ​គេ​ងាយ​រាករូស​ខ្លាំងណាស់ តើ​ក្រៅពី​មូលហេតុ​នេះ នៅមាន​មូលហេតុ​អ្វី​ដែល​អាច​ធ្វើឲ្យ​រា​កនោះ​?
ជំងឺឆ្លង​
​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ អ្នកនឹង​តែងតែមាន​អារម្មណ៍​ថា​នឿយហត់ នោះ​សុខភាព​អ្នក​កំពុង​ចុះ​ខ្សោយ​ហើយ ប្រព័ន្ធ​ការពារ​រាងកាយ​ក៏​ចុះខ្សោយ​ដែរ ដូចនេះ​មេរោគ​ផ្សេងៗ​នឹង​អាច​ឆ្លង​ចូល​ក្នុង​រាងកាយ​អ្នក​យ៉ាង​ងាយ​នៅពេល​ដែល​អ្នក​មិន​បាន​ប្រុងប្រយ័ត្ន ជា​ហេតុ​ដែល​អាច​ធ្វើឲ្យ​អ្នក​ក្អួត រាក​ជាដើម​។​
អាហារ​
​នៅពេលដែល​មាន​ផ្ទៃពោះ ច​រឹត​របស់​អ្នកនឹង​ប្រែជា​ប្លែក​ជាង​មុន ហើយ​របប​អាហារ​ក៏​ប្រែប្រួល​ដូចគ្នា​ដែរ ដោយ​ជួនកាល​បរិភោគ​ច្រើន ជួន​បរិភោគ​តិច ជួន​ចង់​បរិភោគ​របស់​ត្រជាក់ ជួយ​ចង់​ក្តៅ ដូចនេះ​ដោយសារ​តែ​កត្តា​ទាំងនេះហើយ​ដែល​ងាយ​ធ្វើឲ្យ​ក្រពះ​អ្នក​មាន​លក្ខណៈ​មិន​ស្រួល មិន​ទម្លាប់​នឹង​ទម្លាប់​របស់​អ្នក នោះ​អ្នកនឹង​ងាយ​មាន​អា​ការៈក្អួត និង​រាក​។​
 
​ជំងឺ​ផ្សេងៗ​
​បើ​នៅ​ចន្លោះ​ពេល​ដែល​អ្នកមាន​ផ្ទៃពោះ អ្នក​មាន​ជំងឺ​ផ្សេងៗ​ដូចជា រលាក​ពោះវៀន នោះ​អ្នកនឹង​ងាយ​កើតមាន​ជំងឺរាក និង​ក្អួត​ណាស់​។​
 
​បរិស្ថាន​
​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ ពោះវៀន​អ្នកនឹង​ប្រែជា​យឺត ដោយសារ​តែ​ប៉ះ​នឹង​បរិស្ថាន​ខាងក្រៅ ដូចនេះ​បើ​អ្នក​ប៉ះ​នឹង​ធាតុអាកាស​ត្រជាក់ ពោះវៀន​អ្នកនឹង​ប្រែជា​លឿន នោះ​វា​នឹង​ធ្វើឲ្យ​អ្នក​ងាយ​មាន​ជំងឺរាក​ខ្លាំងណាស់ ដូចនេះ​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ អ្នក​មិន​ត្រូវ​ត្រូវ​ត្រជាក់​ច្រើន​នោះ​ទេ​៕ 
ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយwww.health.com.kh ថ្ងៃទី16  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។