សន្សំ​លុយតាំង​ពី​អាយុ​១៤ឆ្នាំ​ រហូត​បើក​​​ហាង​បាន​មួយ​អាយុ​១៨ឆ្នាំ

សន្សំ​លុយតាំង​ពី​អាយុ​១៤ឆ្នាំ​ រហូត​បើក​​​ហាង​បាន​មួយ​អាយុ​១៨ឆ្នាំ

​ក្មេង​ប្រុស​អាយុ១៨​ឆ្នាំ​ម្នាក់​បាន​បើក​ហាង​លក់​នំ​ការី ​​ដោយ​ប្រើ​​លុយ​ដែល​ខ្លួន​​ចាប់​ផ្ដើម​សន្សំ​​តាំង​ពី​នៅ​អាយុ ១៤​ឆ្នាំ​មក​ម្ល៉េះ។

 

សន្សំ​លុយតាំង​ពី​អាយុ​១៤ឆ្នាំ​ រហូត​បើក​​​ហាង​បាន​មួយ​អាយុ​១៨ឆ្នាំ

 

​​ក្មេង​ប្រុស​នេះ​មាន​ឈ្មោះ Safwaan Choudhury  សន្សំ​ប្រាក់​បាន​​ចំនួន ៣០៩៥០ដុល្លារ​ និង​ខ្ចី​ប្រាក់​ពី​គ្រួសារ​ចំនួន​ជាង ៧៧០០ដុល្លារ​ថែម​​ទៀត​​ ដែល​ចំនួន​​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​គេ​​មាន​លទ្ធភាព​បើក​​ហាង​មួយ​នៅ​ទីក្រុង Herts ចក្រភព​អង់គ្លេស​បាន។

គ្រួសារ​របស់ Safwaan មាន​ដើម​កំណើត​មក​ពី​ប្រទេស​បង់ក្លាដេស ហើយ​រូប​គេ​​បាន​ដើរ​តាម​គន្លង​របស់​ឪពុក និង​ជីតា​ដែល​បាន​រក​ស៊ី​​លក់​អាហារ​កញ្ចប់​ឥណ្ឌា​នេះ។

 

Safwaan និយាយ​ថា​រូប​គេ​មើល​ឃើញ​ពី​តម្រូវ​ការ​នៃ​ភោជនីយដ្ឋាន​ឥណ្ឌា​នៅ​អង់គ្លេស ដូច្នេះ​គេ​ត្រូវ​ប្រាកដ​ថា​វា​ជា​ឱកាស​រក​ស៊ី​ដ៏​ល្អ​បំផុត។ ហាង​ទើប​បើក​​ដំណើរ​​ការ​នេះ បាន​ជួល​បុគ្គលិក​ចំនួន ៦នាក់ និង​មាន​ម្ចាស់​តែ​ម្នាក់​គត់។

 

សន្សំ​លុយតាំង​ពី​អាយុ​១៤ឆ្នាំ​ រហូត​បើក​​​ហាង​បាន​មួយ​អាយុ​១៨ឆ្នាំ
 

ក្មេង​ប្រុស​ដដែល​បាន​និយាយថា៖ “ជា​ថៅកែ​ហាង​អាហារ​កញ្ចប់​ Royston Tandoori ខ្ញុំ​មើល​ឃើញ​ថា ​បុគ្គលិក​ផ្សេង​ទៀត​ធ្វើការ​នៅ​ទី​នេះ​ដោយ​មិន​មាន​បញ្ហា​អ្វី​ឡើយ។ ខ្ញុំ​ត្រូវ​ការ​​ដំបូន្មាន​ និងការ​គាំ​ទ្រ​ជាច្រើន​បន្ថែម​ទៀត​ពី​ក្រុម​ការ​ងារ​”។

 

បញ្ជាក់​ផង​ដែរ​ថា​ ឪពុក​របស់ Safwaan ឈ្មោះ Siraj Choudhury អាយុ ៥២ឆ្នាំ បាន​​រក​ស៊ី​រួម​គ្នា​ជាមួយ​ជីតា​ឈ្មោះ Nazir បើក​ភោជនីយដ្ឋាន​ឥណ្ឌា​នៅ​អង់គ្លេស​មុន​គេ ក្នុង​ឆ្នាំ ១៩៧៦៕

 

ចុច​អាន៖ ទម្លាប់​​គេង​៧យ៉ាង​​ដែល​អ្នក​គួរដឹង​ ដើម្បី​ជោគជ័យ​ក្នុង​ការងារ​រកស៊ី​

 

ប្រែសម្រួល៖ ឡេង ភារុណ
ប្រភព៖ dailystar