ចំនួន​មេធាវី​កម្ពុជា​កើន​ឡើង ​ខណៈ​អន្តរ​ជាតិ​រិះ​គន់​ពី​វិជ្ជា​ជីវៈ​

រយៈពេល ២០ឆ្នាំ​មក​នេះ ​ចំនួន​មេធាវី​កម្ពុជា​បាន​កើន​ឡើង​ពី​ ៣០នាក់​ រហូត​ដល់​១,០៧៦​នាក់​ ដែល​បាន​បង្ហាញ​ថាវិជ្ជាជីវៈ​មេធាវី​មាន​ការ​វិវត្ត​ទៅ​មុខ​ជា​លំដាប់​។ ​នេះ​បើ​តាម​លោក​ ប៊ុន​ ហុន ​ប្រធាន​គណៈមេធាវី​អាណត្តិទី​១០​ ថ្លែង​ក្នុង​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​លើក​ទី២០​ នៅ​ព្រឹក​ថ្ងៃ​ទី១៦​ តុលានេះ​។ ​យ៉ាង​ណា​មិញ​ គណៈមេធាវី​កម្ពុជា​ ត្រូវ​បាន​ស្ថាប័ន​អន្តរ​ជាតិ​មួយ​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​សកម្ម​ភាព​របស់​ខ្លួន​។​