បើកទ្វាររថយន្ដ មិនប្រយ័ត្ន អ្នកបើកម៉ូតូ ជិះទៅបុក ធ្លាក់ក្មេងស្រី រថយន្ដមួយគ្រឿង ទៀតមកពីក្រោយ កិនរងរបួសធ្ងន់

ភ្នំពេញ ៖ ជារឿងគួរឱ្យប្រុងប្រយ័ត្នគ្រប់ៗ សម្រាប់អ្នកមានរថយន្ដជិះ ត្រូវមើលមុខ មើលក្រោយ មុនបើកទ្វាររថយន្ដចេញមក ក្រៅពីព្រោះខ្លាចអ្នកធ្វើដំណើរតាមម៉ូតូមក ប៉ះនាំឱ្យមានគ្រោះថ្នាក់ ដោយប្រការណា មួយ ។

ដែលករណីនេះ ធ្លាប់បានកើតឡើងជា ច្រើនដង ហើយជាក់ស្ដែងកាលពីព្រឹកថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៥ បុរសម្នាក់ដែលគេ អះអាងថា ជាមន្ដ្រីនគរបាលខណ្ឌចំការមន បានឈប់រថយន្ដរបស់ខ្លួនម៉ាកហាយឡេនឌ័រ ពណ៌ស  គ្មានស្លាកលេខ ឈប់នៅលើដង ផ្លូវលេខ១៣ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ដើម្បីចូលហូបគុយទាវ ប៉ុន្ដែពេលដែលឈប់ នោះ ស្រាប់តែបើកទ្វារមកមិនបានមើល ក្រោយទៅប៉ះស្ដ្រីម្នាក់កំពុងជិះម៉ូតូឌុបកូនពី មុខ បណ្ដាលឱ្យចំមួយទំហឹង រួចក្មេងស្រីរង គ្រោះអាយុ១០ឆ្នាំ បានធ្លាក់ពីលើម៉ូតូក៏ត្រូវ រថយន្ដមួយគ្រឿងទៀត ម៉ាកលុច្សស៊ីស Rx330 ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2V-4757 មកពីក្រោយក៏កិនក្មេងស្រីរង គ្រោះ ដែលមានអាយុ១០ឆ្នាំបណ្ដាលឱ្យរង របួសយ៉ាងធ្ងន់ធ្ងរ ត្រូវដឹកបញ្ជូនភ្លាមៗទៅ កាន់មន្ទីរពេទ្យគន្ធបុបា្ផ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើត ហេតុបានឱ្យដឹងថា ក្រោយមានករណីខាងលើ នេះកើតឡើងសមត្ថកិច្ចបាន ចុះទៅជួយអន្ដរា គមន៍និងធ្វើការដោះស្រាយ ដើម្បីឱ្យភាគីបង្ក ផ្ដល់សំណងទៅឱ្យខាងក្មេងស្រីរងគ្រោះ ៕