ស្ត្រី​វ័យ​៥៥​ឆ្នាំម្នាក់​ ត្រូវ​ជន​មិន​ស្គាល់​មុខ ចាប់រំលោភ​ ហើយ​សម្លាប់​ចោល ក្នុង​ចំការ​ដំឡូង​

ខេត្តស្វាយរៀង ​៖ ​​​ករណី​រំលោភ​សម្លាប់​យ៉ាង​ឃោ​រឃៅ​ដែលអ្នក​ភូមិ​ស​ង្ស័យថា ​ជា​រឿង​ស្នេហា​ត្រីកោណ​នោះ ​សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង​ចុះ​ស្រាវជ្រាវ​វែក​​រកមុខ​ឃា​តក​រមក​ផ្តន្ទាទោស​អស់​រយៈពេល​ជាង​១​ស​ប្តា​ហ៍​​មក​ហើយ​ គ្រាន់តែ​ប្រាប់​ថា​មាន​តម្រុយ​ខ្លះ​ហើយ​។

ទាក់ទិន​ករណី​រំលោភ​សម្លាប់​នេះ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ​ស្ត្រី​រង​គ្រោះ​អាយុ​៥៥​ឆ្នាំ​ មុខរបរ​ធ្វើស្រែ ​មាន​ទីលំនៅ​ភូមិ​ទួល​ច្រេស ​ឃុំ​អណ្តូង​ត្របែក​ ស្រុក​រមាស​ហែក ​ត្រូវ​ជន​ល្មោភ​តណ្ហា​ចាប់​យក​ទៅ​រំលោភ​រហូត​បាន​សម្រេច ​រួច​សម្លាប់​ចោល​កាលពីវេលា​ម៉ោង​៦ ​និង​២០​នាទី​យប់ ​​ថ្ងៃ​ទី​០៩ តុលា​ ២០១៥ នៅ​ក្នុង​ព្រៃ​ចម្ការ​ដំឡូង​ខាងត្បូង​ផ្ទះ​ស្ត្រី​រង​គ្រោះ​ស្ថិត​នៅ​ភូមិ​ឃុំខាងលើ។

​​ករណី​នេះ​ដែរ​ ប្រភព​អ្នក​ជិតខាង​បាន​បង្ហើប​ឲ្យ​ដឹង​ថា​ ស្ត្រី​រង​គ្រោះ​ធ្លាប់​មាន​ប្តី​ដើម​ហើយ​បាន​លែងលះ​គ្នា​ក្រោយមក​ក៏​មាន​ទំនាក់ទំនង​ជាមួយ​ប្រុស​ផ្សេង​ទៀត​ លុះ​ក្រោយមក​ទៀត​ឮ​ថា​ប្តី​ដើម​បាន​មក​សុំ​ជា​គ្នា​វិញ​ហើយ​ស្ត្រី​រង​គ្រោះ​ក៏​យល់ព្រម​ជា​នាគ្នា​ជាមួយ​ប្តី​ដើម​វិញ ក៏​ប៉ុន្តែ​ប្តី​ដើម​មិន​ទាន់​មក​រស់នៅ​ជាមួយ​ផង​ក៏​មាន​អំពើ​ចាប់រំលោភ​សម្លាប់​តែ​ម្តង​។

ទោះ​បី​ជាយ៉ាងណា​ សមត្ថកិច្ច​កំពុង​ចុះ​ស្រាវជ្រាវ​យ៉ាង​សកម្ម​ដើម្បី​តាម​ចាប់​ជន​ស​ង្ស័យ​ឲ្យ​ខាង​តែ​បាន​៕

ស្ត្រី​វ័យ​៥៥​ឆ្នាំម្នាក់​ ត្រូវ​ជន​មិន​ស្គាល់​មុខ ចាប់រំលោភ​ ហើយ​សម្លាប់​ចោល ក្នុង​ចំការ​ដំឡូង​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត