អភិបាល ខណ្ឌសែនសុខ អញ្ជើញគោរព វិញ្ញានក្ខន្ធ ព្រះចៅអធិការ វត្តក្រាំងធ្នង់ ដែលបាន សោយអនិច្ចធម្ម ក្នុងព្រះជន្ម៧៥ ព្រះវស្សា

ភ្នំពេញ ៖ មន្រ្តីថ្នាក់ដឹកដឹកនាំសាលា ខណ្ឌសែនសុខ ដឹកនាំដោយ លោក លី សាវេត អភិបាលខណ្ឌ និង អភិបាលរង ជាច្រើនរូបទៀត បានអញ្ជើញទៅចូលរួម គោរពវិញ្ញានក្ខន្ធ ព្រះ ចៅអធិការវត្តក្រាំងធ្នង់ ព្រះនាម ខៀវ ផន កាលពីល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ ក្រោយពីព្រះអង្គបានសោយអនិច្ចធម្ម (ស្លាប់) កាលពីម៉ោង៤ល្ងាច ថ្ងៃពុធទី១៤ ខែតុលា ដោយរោគជរាពាធ នៅក្នុងព្រះជន្ម៧៥ព្រះវស្សា (៧៥ឆ្នាំ)។ នៅក្នុងពិធីបុណ្យនេះ ក៏មានការនិមន្តចូលរួមផងដែរ ពីព្រះសង្ឃ និងព្រះចៅអធិការវត្ត ផ្សេងៗទៀត ទាំង៧វត្ត នៅក្នុង ខណ្ឌសែនសុខ រួមទាំងប្រជាពលរដ្ឋ ជាពុទ្ធបរិស័ទនៅទីនោះផង ។

តាមព័ត៌មានពី ព្រះសង្ឃ និងតាៗ អាចារ្យវត្តក្រាំងធ្នង់ បានមានប្រសាសន៍ថា ព្រះចៅអធិការវត្ត ព្រះនាម ខៀវ ផន មានងារ ជាបញ្ញាទីបោ ព្រះរាជាគណៈថ្នាក់កិត្តិយស បានសាងភ្នោះបួសជាសង្ឃនៅវត្តនេះ តាំងពីក្មេង រហូតមកដល់ពេលនេះ លើកលែងតែ ជំនាន់ប៉ុលពត បានសឹកតែ បានបន្តបួសជាសង្ឃបន្តទៀត រហូតមកដល់ពេលនេះ គឺបួស អស់មួយ ព្រះជន្មតែម្តង ដោយគ្មានប្រពន្ធកូនឡើយ ។

តាមប្រភពព័ត៌មានដដែល ខាងបានបញ្ជាក់ថា ព្រះចៅអធិការវត្ត សោយអនិច្ចធម្មនេះ ដោយសាររោគាពាធ កើតជម្ងឺហារីកសួត របេងសួត ដោយបានទៅព្យាបាលនៅប្រទេសថៃ អស់រយះពេល១ឆ្នាំ ហើយអស់ប្រាក់ប្រហែល ៣ម៉ឺនដុល្លារ នៅតែមិនជាសះស្បើយ។

នៅក្នុងអំឡុងពេលព្រះអង្គ ធ្វើជាព្រះចៅអធិការវត្តនេះ បានកសាងនូវសមិទ្ធិផលជាច្រើននៅ ក្នុងវត្តនេះ ឲ្យមានការរីកចំរើនដល់សព្វថ្ងៃនេះ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋ និងព្រះសង្ឃ ក្នុងវត្តមានការសោកស្តាយជាខ្លាំង នូវការបាត់បង់ព្រះចៅអធិការ ដ៏ល្អមួយអង្គនេះ ហើយបាននាំគ្នាចូលរួមជួយ រំលែកទុក្ខដល់ក្រុមគ្រួសារសព និងឧទិ្ទសកុសល ឲ្យព្រះអង្គចៅអធិការបានទៅកាន់សុគតិភពផង តាមផ្លូវព្រះពុធសាសនា៕