ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធអន្តរជាតិ ប្រារព្ធទិវា ស្បៀងអាហារ ពិភពលោក

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជា ជាតិ (FAO) អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFT) ព្រមទាំងអង្គការជាដៃ គូរពាក់ព័ន្ធមួយចំនួនទៀត នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥នេះ បានប្រារព្ធទិវាស្បៀងអាហារ ២០១៥ ក្រោមប្រធានបទ  « គាំពារសង្គម និងកសិកម្ម លុបបំបាត់ភាពក្រីក្រ នៅតំបន់ជនបទ » នៅទីរួមស្រុកស្អាង ខេត្តកណ្តាល ។

យោងតាមសេចក្តីប្រកាសព័ត៌មានរួម ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាន នៅថ្ងៃទី១៦ ខែតុលានេះ បានឱ្យដឹងថា ប្រធានបទ  « គាំពាសង្គម និងកសិកម្ម ៖ លុបបំបាត់ភាពក្រីក្រនៅតំបន់ជនបទ » មានគោលបំណង បង្ហាញពីការយកចិត្តទុកដាក់ជាសកល ក្នុងការលុបបំបាត់ភាពក្រីក្រ ក្នុងសង្គម និងរបៀបវារៈ នៃការចូលរួមអភិ វឌ្ឍន៍ជាតិ ។

លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានថ្លែងនាឱកាសនោះថា ការប្រារព្ធទិវាស្បៀងអាហារ ពិភពលោកនេះ ដើម្បីប្រារព្ធខួបលើកទី៧០ នៃការបង្កើតអង្គការ FAO និងអង្គការដៃគូ ជាកន្លែងដែលបណ្តាប្រទេស លើពិភព លោកបានសង្កេតឃើញថា ព្រឹត្តិការណ៍នេះមានគោលបំណង បង្កើនការយល់ដឹង និងទទួលស្គាល់ សារៈសំខាន់ នៃវិស័យកសិកម្ម ដើម្បីដោះស្រាយសន្តិសុខស្បៀងអាហារ ឆ្ពោះទៅរកការបញ្ចប់ភាពអត់ឃ្លាន របស់បណ្តា ប្រទេសក្នុងពិភពលោក ។

លោកបន្តថា « ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមអបអរសាទរ និងគាំទ្រដល់សារ របស់អគ្គ នាយក និងជាតំណាងអង្គការ FAO ប្រចាំប្រទេសរបស់ WFP ដែលមានតួនាទីយ៉ាងសំខាន់ ក្នុងវិស័យកសិកម្ម ក្នុងការការពារសង្គម កំណើនសេដ្ឋកិច្ចបរិស្ថាន និងវប្បធម៌ឆ្ពោះទៅរកការបំបាត់ ភាពក្រីក្រ នៅតាមតំបន់ជនបទ ដូចការរំពឹងទុក »។

លោក GianPietro BORDIGNON តំណាងកម្មវិធីស្បៀងអាហារពិភពលោកបានថ្លែងថា «ក្នុងនាមជាអ្នកឈរ ជាដៃគូជាយូរមកហើយតាំងពីទសវត្សរ៍ទី ៩០ មក WFP នឹងបន្តធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្ត ធ្វើ យ៉ាងណាឱ្យកាន់តែប្រសើរឡើង នូវផែនទីសន្ដិសុខស្បៀងអាហាររូបត្ថម្ភ និងភាពធន់ទៅនឹងការ ប្រែប្រួល អាកាសធាតុនៅក្នុងប្រទេសនេះ និងការរៀនមេរៀនសម្រាប់ ដំណោះស្រាយល្អបំផុត ដើម្បីធានាបាននូវការរីក ចម្រើនឆ្ពោះទៅរក « កម្រិតសូន្យនៃ ភាពអត់ឃ្លាន »៕