នាយឧត្តមសេនីយ៍ គន់ គីម នាំយកថវិកាបេឡា មរណៈសង្គ្រោះ ជូនដល់សព សមាជិក អតីតយុទ្ធជន ៤០នាក់ នៅកំពង់ធំ

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគម អតីតយុទ្ធជនកម្ពុជា នៅព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥នេះ បាននាំយកថវិកាបេឡា មរណៈសង្គ្រោះ ដល់សពសមាជិក អតីតយុទ្ធជនចំនួន ៤០នាក់ នៅក្នុងខេត្តកំពង់ធំ ។

ក្នុងកម្មវិធីផ្តល់ជូនថវិកានោះ ក៏មានការចូលរួម ពីសំណាក់លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ និងមន្ត្រីជារាជ ការ នៅក្នុងខេត្តកំពង់ធំជាច្រើននាក់ បានចូលរួមផងដែរ ។

នៅក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍ គន់ គីម បានពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម កម្ពុជា ជូនទៅដល់ក្រុមគ្រួសារ អតីតយុទ្ធជននិវត្តជនទាំងអស់ ដែលមានគុណបំណាច់ចំពោះជាតិ ។

លោកនាយឧត្តមសេនីយ៍ គន់ គីម ក៏បានជំរុញ ឲ្យសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ ត្រូវបន្តខិតខំបំពេញការងារ ឲ្យល្អប្រសើរថែមទៀត ជាពិសេស ត្រូវមានកិច្ចសហការល្អ ជាមួយស្ថាប័នពាក់ព័ន្ធ អង្គការដៃគូរនានា ដើម្បីបម្រើ ផលប្រយោជន៍អតីតយុទ្ធជន និងនិវត្តជនគ្រប់រូប ។

បន្ទាប់ពីបញ្ចប់មតិសំណេះសំណាល លោកនាយឧត្តមសេនីយ៍ គន់ គីម ក្នុងនាមសម្តេចតេជោ ហ៊ុន សែន បាន ឧបត្ថម្ភថវិកា ដើម្បីផ្តល់ជូនគ្រួសារសព សមាជិកសមាគមអតីតយុទ្ធជនចំនួន ៤០នាក់ ដោយក្នុងម្នាក់ៗទទួល បានថវិកា ៤លានរៀល (បួនលានរៀល), ឧបត្ថម្ភដល់សមាជិកចូលរួម ក្នុងអង្គពិធីមានយោធិនពិការ, គ្រួសារ មរណៈ, យោធិនចូលនិវត្តន៍ សរុប១០០នាក់ ម្នាក់ៗទទួលបានថវិកា៥ម៉ឺនរៀល ។

សូមបញ្ជាក់ថា ការប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ដល់សពសមាជិកអតីតយុទ្ធជននេះ ត្រូវគេឃើញថា បាន ធ្វើជាបន្តបន្ទាប់ នៅតាមរាជធានី-ខេត្ត ក្នុងប្រទេសកម្ពុជា ដែលធ្វើឡើង បន្ទាប់ពីអង្គមហាសន្និបាត សមាគម អតីតយុទ្ធជន កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៥ កន្លងទៅ ដោយបានដាក់ចេញទិសដៅភារៈកិច្ចថ្មី ក្នុងនោះថវិកា ដែលសម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់ជូនគ្រួសារសព សមាជិកសមាគមអតីតយុទ្ធជនចំនួន ១.៥២៣ នាក់ ដែលនៅជំពាក់មកដល់ពេលនេះ បានប្រគល់ជិតចប់សព្វគ្រប់ហើយ ៕