ជម្រើស​ជាតិ​ក្រៅ​ពី​ជម្រុះ​ World Cup ត្រូវ​ទៅ​ប្រកួត​ពាន​នៅ​ចិន​១​ទៀត​ ខែ​វិច្ឆិកា​


ជម្រើស​ជាតិ​ក្រៅ​ពី​ជម្រុះ​ World Cup ត្រូវ​ទៅ​ប្រកួត​ពាន​នៅ​ចិន​១​ទៀត​ ខែ​វិច្ឆិកា​

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ក្រៅ​ពី​បំពេញ​ភារកិច្ច​២​ប្រកួត​ទៀត​នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ​នៃ​ការ​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភព​លោក​ ក៏​ត្រូវ​ចូល​រួម​ការ​ប្រកួត​ពាន​រង្វាន់​​អន្តរជាតិ​មួយ​ទៀត​នៅ​ប្រទេស​ចិន។

ជម្រើស​ជាតិ​ក្រៅ​ពី​ជម្រុះ​ World Cup ត្រូវ​ទៅ​ប្រកួត​ពាន​នៅ​ចិន​១​ទៀត​ ខែ​វិច្ឆិកា​

 

តាម​លិខិត​របស់​សហព័ន្ធ​បាល់ទាត់​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ត្រូវ​ចូល​រួម​ការ​ប្រកួត​ពាន​រង្វាន់​ 2015 Yunna, Asean International Football Open Tournament នៅ​ប្រទេស​ចិន​ចាប់​ពី​ថ្ងៃ​ទី​២០​ ដល់​ថ្ងៃ​ទី​៣០​ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ ការ​ចូល​រួម​ប្រកួត​ពាន​រង្វាន់​អន្តរជាតិ​មួយ​​នេះ​បាន​បង្ខំ​ឲ្យ​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ផ្លាស់​ប្តូរ​កាល​បរិច្ឆេទ​នៃ​ការ​ប្រកួត​ពាន​រង្វាន់​លីក​បាល់ទាត់​កំពូល​កម្ពុជា​​​រហូត​ដល់​ថ្ងៃ​ទី​១២​ ខែ​ធ្នូ ទើប​ចប់។

 

ចំពោះ​ការ​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភព​លោក​២​ប្រកួត​គឺ​នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អ៊ីរ៉ង់​ដើម្បី​ប្រកួត​នឹង​ក្រុម​អាហ្វហ្គានីស្ថាន និង​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា​ ទទួល​ក្រុម​យក្ស​ជប៉ុន​នៅ​ពហុកីឡដ្ឋាន​ជាតិ រាជ​ធានី​ភ្នំពេញ​៕

ជម្រើស​ជាតិ​ក្រៅ​ពី​ជម្រុះ​ World Cup ត្រូវ​ទៅ​ប្រកួត​ពាន​នៅ​ចិន​១​ទៀត​ ខែ​វិច្ឆិកា​

 

ជម្រើស​ជាតិ​ក្រៅ​ពី​ជម្រុះ​ World Cup ត្រូវ​ទៅ​ប្រកួត​ពាន​នៅ​ចិន​១​ទៀត​ ខែ​វិច្ឆិកា​

ជម្រើស​ជាតិ​ក្រៅ​ពី​ជម្រុះ​ World Cup ត្រូវ​ទៅ​ប្រកួត​ពាន​នៅ​ចិន​១​ទៀត​ ខែ​វិច្ឆិកា​

អត្ថ្ថបទ៖ ជាន ចាន់រ៉ា​​​