EUផ្តើម​យុទ្ធនាការ Countdown ឆ្ពោះទៅកាន់​សន្និសីទ​ប្រែប្រួល​អាកាសធាតុ​នៅ​បារាំង

ពិភពលោក​នឹងចូលរួម​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី២១នៃ​ភាគី​ហត្ថលេខី​ស្តីពី​ការប្រែប្រួល​អាកាសធាតុ (COP21) ដែល​នឹងត្រូវ​រៀបចំ​នៅក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង ពីថ្ងៃ ៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី១១ ខែធ្នូ។ ដើម្បី​ចូលរួម​ក្នុង​យុទ្ធនាការ​ទប់ទល់​នឹង​ការប្រែប្រួល​អាកាសធាតុ សហភាព​អឺរ៉ុប បាន​បង្កើត​កម្មវិធី​ប​ញ្ជូ​ន​សារ​តាមរយៈ​ទូរ​សព្ទ ស្តីពី​ការប្រែប្រួល​អាកាសធាតុ តាមរយៈ​ការបង្កើត​កម្មវិធី Application ដែល​ពលរដ្ឋ​កម្ពុជា​អាច​ទាញ​យកបាន​ដោយ​ឥតគិតថ្លៃ​ពី​ប្រព័ន្ធ Android Platform និង ioS Platform។

នៅ​ថ្ងៃទី១៦តុលា​នេះ សហភាព​អឺរ៉ុប​បានដាក់​ឲ្យ​ដំណើរការ​នូវ​កម្មវិធី​ទូរ​សព្ទ «Countdown to COP21» ដើម្បី​បញ្ជូន​សារ​ស្តីពី​សន្និសីទ​អន្តរជាតិ​ប្រចាំឆ្នាំ​លើក​ទី២១ ស្តីពី​ការ ប្រែប្រួលអាកាសធាតុ។ សារ​ទាំងនោះ នឹង​បង្ហាញ​អំពី​ការអប់រំ សកម្មភាព​ប្រែប្រួល​អាកាសធាតុ​នៅក្នុង​ប្រទេស​កម្ពុជា គំនិត និង​ព្រឹត្តិការណ៍សំខាន់ៗស្តីពី​ការប្រែប្រួល​អាកាសធាតុ។

កម្មវិធី​បញ្ជូន​សារ​តាម​ទូរ​សព្ទ​នេះ គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ការទូត​ស្តីពី​ការប្រែប្រួល​អាកាសធាតុ ដែលមាន​ឈ្មោះថា «ចាប់ផ្តើម​ឥឡូវនេះ!» របស់​សហភាព​អឺរ៉ុប។ នេះ​បើតាម​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សហភាព​អឺរ៉ុប​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅថ្ងៃនេះ។

យុទ្ធនាការ «ចាប់ផ្តើម​ឥឡូវនេះ!» របស់​សហភាព​អឺរ៉ុប​នៅ​ប្រទេស​កម្ពុជា មានបំណង​បង្កើន​ការ យល់ដឹង​អំពី COP21 និង​សារសំខាន់​នៃ​សន្និសីទ​នេះ​នៅក្នុង​ប្រទេស​កម្ពុជា។
សេចក្តីប្រកាស​ព័ត៌មាន​នេះ​សរសេរ​យ៉ាង​ដូច្នេះ​ថា៖«ក្នុងនាម​ជា​អ្នកគាំទ្រ​ដ៏​រឹងមាំ​ជាងគេ​បំផុត​មួយ​នៃ​កិច្ចព្រមព្រៀង​រយៈពេល​វែង អំពី​ការប្រែប្រួល អាកាសធាតុ​នៅ​សន្និសីទ COP21 និង​ក្នុងនាម​ជា​ដៃគូ​ឈានមុខ​គេ​ក្នុង​ការគាំទ្រ​រដ្ឋាភិបាល កម្ពុជា​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ សហភាព​អឺរ៉ុប និង​រដ្ឋ​ជា​សមាជិក​របស់ខ្លួន​បានដាក់​ឲ្យ​ដំណើរការ​យុទ្ធនាការ «ចាប់ផ្តើម​ឥឡូវនេះ!» កាលពីដើម​ឆ្នាំនេះ»។

គួរ​បញ្ជាក់ថា យុទ្ធនាការ «ការរាប់​ថយក្រោយ​ឆ្ពោះទៅកាន់​ថ្ងៃ​ប្រារព្ធ​សន្និសីទ​លើក​ទី ២១ នៃ​ភាគី​ហត្ថលេខី ស្តីពី​ការប្រែប្រួល​អាកាសធាតុ (COP21)"» នេះ​អាច​ទាញយក​បាន ដោយ​ឥតគិតថ្លៃ​នៅលើ Android Platform ហើយនឹង​អាច​ទាញយក​បាន​តាម IoS Platform ក្នុងពេលឆាប់ៗនេះ។ សូម​ស្វែងរក “COP21” ឬ “Countdown to COP21” នៅលើ PlayStore ដើម្បី​ទាញយក កម្មវិធី​នេះ។

អំពី​សាវតា​នៃ​ព័ត៌មាន៖

សន្និសីទ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​របស់​អង្គការសហប្រជាជាតិ COP21 នឹងត្រូវ​រៀបចំ​នៅ ទីក្រុង​បារី​ស ប្រទេស​បារាំង ចាប់ពី​ថ្ងៃទី៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី១១ខែធ្នូ ឆ្នាំ២០១៥ ។ សន្និសីទ​នេះ គឺជា​សន្និសីទ​ប្រចាំឆ្នាំ​លើក​ទី២១ នៃ​ភាគី​ហត្ថលេខី (COP 21) ដែល​បាន​ចូលរួម​ក្នុង​អនុសញ្ញា ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ១៩៩២ (UNFCCC) និង​ជា​កិច្ចប្រជុំ លើក​ទី១១ (CMP 11) នៃ​ហត្ថលេខី​នៃ​ពិធីសារ​ក្យូ​តូ១៩៩៧ ។

កម្មវត្ថុ​នៃ​សន្និសីទ​នេះ​គឺ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​សកល និង​ភ្ជាប់​កាតព្វកិច្ច​ស្តីពី អាកាសធាតុ។

សហភាព​អឺរ៉ុប គឺជា​អ្នកគាំទ្រ​រឹងមាំ​ជាងគេ​បំផុត​មួយ​នៃ​កិច្ចព្រមព្រៀង​រយៈពេល​វែង​អំពី​ការ ប្រែប្រួល​អាកាសធាតុ​នៅ​សន្និសីទ COP21 និង​បាន​ប្តេជ្ញាចិត្ត​យ៉ាង​ធំធេង​បំផុត​រួចហើយ ក្នុង​ការជួយ​សម្រេច​កិច្ចព្រមព្រៀង​នេះ​ឲ្យ​បាន។ សហភាព​អឺរ៉ុប​បាន​ចូលរួមចំណែក​កាត់បន្ថយ ការបញ្ចេញ​ឧស្ម័ន​បំពុលបរិស្ថាន​របស់ខ្លួន​នៅក្នុង​កិច្ចព្រមព្រៀង​ឆ្នាំ២០១៥ កាលពី​ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៥ ក្នុងនាម​ជា​សមាជិក​ទីមួយ​របស់ G20 ដែល​បាន​ចូលរួមចំណែក​បែបនេះ។ ការចូលរួមចំណែក​ដែល​បានកំណត់​គ្រោង​ទុកជា​លក្ខណៈ​ជាតិ (INDC) នៃ​សហភាព​អឺរ៉ុប​ឆ្លុះ បញ្ចាំង​អំពី​ការសម្រេចចិត្ត​របស់​ទីស្តីការគណៈរដ្ឋមន្ត្រីរ​បស់​សហភាព​អឺរ៉ុប​នៅ​ខែតុលា ឆ្នាំ២០១៤ ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ការកាត់បន្ថយ ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ក្នុងស្រុក​យ៉ាង ហោចណាស់ ៤០% ធៀប​នឹង​កម្រិត​ឆ្នាំ១៩៩០ នៅត្រឹម​ដំណាច់ឆ្នាំ២០៣០ ខាងមុខនេះ។ កត្តា​នេះ ក៏​នឹងធ្វើ​ឲ្យ​សហភាព​អឺរ៉ុប​ស្ថិតនៅលើ​គន្លង​ប្រសិទ្ធភាព​ថ្លៃ​ចំណាយ ដែល​បាន​កាត់ បន្ថយ​ការចំណាយ​ពី ៨០-៩៥% ធៀប​នឹង​កម្រិត​ឆ្នាំ១៩៩០ នៅត្រឹម​ដំណាច់ឆ្នាំ២០៥០ តាម​ការ ណែនាំ​របស់​ក្រុមប្រឹក្សា​អន្តររដ្ឋាភិបាល​អំពី​ការប្រែប្រួល​អាកាសធាតុ (IPCC)។ ទោះបីជា​យ៉ាង ណាក៏ដោយ សហភាព​អឺរ៉ុប​បញ្ចេញ​ឧស្ម័ន​ត្រឹមតែ ៩% នៃ​ការបញ្ចេញ​ឧស្ម័ន​ទូទាំង​ពិភពលោក ប៉ុណ្ណោះ​ហើយ​ចំនួន​នេះ​នៅតែ​បន្ត​ថយចុះ​ជានិច្ច៖ ដូច្នេះ​ចាំបាច់​ត្រូវមាន​ការចូលរួមចំណែក ទាំងអស់គ្នា​នៅលើ​ពិភពលោក៕


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?