នគរបាល ក្រុងក្រចេះ ជាង២០នាក់ ប្រដេញស្ទាក់ ចាប់ចោរកាច់ សោ.កម៉ូតូ ២នាក់

ក្រចេះ៖ កម្លាំងនគរបាលក្រុងក្រចេះ សហការជាមួយកម្លាំងនគរបាលខេត្ត ប្រដេញស្ទាក់ចាប់ចោលួចម៉ូតូចំនួនពីរនាក់ ក្រោយពីពួកគេ បានធ្វើសកម្មភាពលួចម៉ូតូ របស់ប្រជាពលរដ្ឋ បានរយៈពេលជាង២ម៉ោងរួចមក ។ ក្រោយពីចាប់ឃាត់ខ្លួន សមត្ថកិច្ចបានឆែកឆែររកឃើញថ្នាំញៀនមួយចំនួនធំ ដែលពួកគេលាក់ទុក នៅក្នុង កែបម៉ូតូមួយគ្រឿងទៀត ដែលពួកគេជិះធ្វើសកម្មភាព។

ប្រតិបត្តិការប្រដេញចាប់ ចោរលួចម៉ូតូនេះ គឺបានធ្វើឡើង នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥ នៅចំណុចក្នុងព្រៃព្រលានយន្តហោះ ក្នុងសង្កាត់អូរឫស្សី ក្រុងក្រចេះ ក្រោយពីពួកគេបានធ្វើសកម្មភាព លួចម៉ូតូស្កូបពីមួយគ្រឿង របស់ពលរដ្ឋរស់នៅសង្កាត់ក្រគរ ក្រុងក្រចេះ ។ ជនសង្ស័យទាំងពីរនាក់ ឈ្មោះ សេង គឹមសំ រស់នៅសង្កាត់រកាកណ្តាល ក្រុងក្រចេះ និងម្នាក់ទៀតឈ្មោះ ប្រុស រស់នៅភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ ហើយជនទាំងពីនាក់នេះ គឺជាមុខសញ្ញាលួចម៉ូតូ និងមុខសញ្ញាជួញដូរថ្នាំញៀនសកម្ម។

នគរបាលក្រុងក្រចេះបាននិយាយថា ក្នុងសកម្មភាពប្រដេញស្ទាក់ ចាប់មុខសញ្ញាចោរលួចម៉ូតូទាំង២នាក់នេះ គឺនគរបាលបានប្រើពេល ជិត៣ម៉ោង និងកម្លាំង នគរបាល ប្រមាណជាង២០នាក់ ក្នុងការដេញចាប់នេះ។ នគរបាលបន្តថា ក្នុងសកម្មភាពលួចម៉ូតូស្កូបពី១គ្រឿងនេះ ជនសង្សយ័ឈ្មោះ សេង គឹមសំ ជាអ្នកចូលលួច ហើយជននេះបានជិះរត់គេច សំដៅចូលទៅតាមផ្លូវព្រលានយន្តហោះ តែដោយសារមាន ការប្រដេញស្ទាក់ចាប់ពីកម្លាំងប៉ូលិស ជនសង្ស័យបានផ្តួលម៉ូតូចោល នៅក្នុងព្រៃហើយរត់គេច។ ខណៈនោះមានបក្ខពួកគេម្នាក់ទៀត ឈ្មោះ ប្រុស បានជិះម៉ូតូមួយគ្រឿងម៉ាកហ្វីណូ គ្មានស្លាកលេខ មកឌុបជននេះដើម្បីរត់គេច ពីការតាមស្ទាក់ចាប់ របស់កម្លាំងសមត្ថកិច្ច ។

ទោះបីយ៉ាងណា ជនទាំងពីនាក់នេះ ត្រូវបានសមត្ថកិច្ចចាប់បានទាំងពីរនាក់ នៅក្នុងព្រៃក្បែរបន្ទាយយោធាខេត្តក្រចេះ ហើយករណីកាច់សោ.កម៉ូតូ នៅក្នុងក្រុង ក្រចេះ នៅថ្ងៃទី១៦ខែតុលានេះ គឺមានចំនួន២ ករណី ករណីទី១ គឺក្រុមចោរ បានធ្វើសកម្មភាព លួចកាច់សោរ ក ម៉ូតូ១គ្រឿង ម៉ាកវ៉េវអាល់ហ្វា នៅក្នុងសង្កាត់ អូរឫស្សីក្រុងក្រចេះ ហើយជិះរត់គិចខ្លួនដោយសុវត្ថិភាព ។ និងមួយករណីទៀត គឺក្រុមចោរបានធ្វើសកម្មភាព លួចម៉ូតូស្កូបពី១គ្រឿង នៅក្នុងសង្កាត់ក្រគរ ក្រុងក្រចេះ តែត្រូវសមត្ថកិច្ចប្រដេញចាប់បាន ក្រោយពីធ្វើសកម្មភាព បានជាងពីរម៉ោងរួចមក៕