ភ្លើង​ប្រចណ្ឌ​បានធ្វើ​ឲ្យ​ប្តី​កំណាច​ទាញ​កាំបិតផ្គាក់​កាប់​ប្រហារ​ប្រពន្ធ​ដេក​ដួល​ក្នុង​ថ្លុកឈាម​សល់​តែ​ដង្ហើមចង្រិត​

ខេត្តរតនគិរី​៖ ភ្លើង​ប្រចណ្ឌ​ធ្វើ​ឲ្យ ប្តី​ប្រ​ម៉ឹក​កំណាច​បាន​យក​កាំបិតផ្គាក់​កាប់​ប្រពន្ធ​ជាច្រើន​កាំបិត​បណ្តាល​ឲ្យ​ប្រពន្ធ​រងរបួស​ជា​ទម្ងន់​ដេក​ដួល​ក្នុង​ថ្លុកឈាម​សល់​តែ​ដង្ហើម​ច​ង្តឹ​ត​យ៉ាង​រន្ធត់​បំផុត​។ ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៣ និង​០៥​នាទី​ល្ងាច​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៥ ស្តិ​ត​នៅ​ភូមិ​៣ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្តរតនគិរី​។​

លោក ភោគ សារិទ្ធ អធិការ​ស្រុក​កូន​មុំ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ វាង ធិ​ន ភេទ​ប្រុស អាយុ​២៧ ឆ្នាំ​ជន ជាតិ ខ្មែរ មុខរបរ​ធ្វើស្រែ​ចំការ និង​ជនរងគ្រោះ​ជា​ប្រពន្ធ​ឈ្មោះ ស្រី ពៅ អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ធ្វើស្រែ​ចំការ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។ លោក​បាន​បន្តទៀតថា ជនសង្ស័យ​បាន​គុំ​គួ​នរក​រឿង​ប្រចណ្ឌ​ប្រពន្ធ​ច្រើន​ខែ​មកហើយ ខណៈដែល​ជនសង្ស័យ​ជា​ប្តី​ពេលដែល​ផឹកស្រា​ចូលក្នុង​ពោះ​ម្តងៗ​តែង​បង្កជម្លោះ ជាមួយ​ប្រពន្ធ និង​ប្រមាថ​កាប់​សម្លាប់ចោល​ជាច្រើន​ដង ទើប​មកដល់​ថ្ងៃកើតហេតុ​ខាងលើនេះ ជនសង្ស័យ​ត្រឡប់​មកពី​ផឹកស្រា​ជាមួយ​មិត្ត​ភ័ក្ត្រ​ក្នុងភូមិ​មកដល់​ផ្ទះ​វិញ​ក៏​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ​២-៣​ម៉ាត់ ក៏​ស្ទុះ​ទៅយក​កាំបិតផ្គាក់​កាប់​ប្រពន្ធ​ជាច្រើន​កាំបិត​ស្ទើ​តែ​ដាច់ ។​

​លោក​បន្តទៀតថា​៖ ក្រោយពី​កាប់​ហើយ​សាច់ញាតិ​ក្នុងភូមិ​បាន​បញ្ជូន​ស្ត្រី​រងគ្រោះ​ទៅ​មណ្ឌល​សុខភាព​ស្រុក​កូន​មុំ តែ​គ្រូពេទ្យ​ប្រាប់ថា​របួសធ្ងន់​ខ្លាំងពេក​មិនអាច​ព្យាបាល​បានទេ​ឲ្យ​សាច់ញាតិ​បញ្ជូនទៅ​ភ្នំពេញ​ជាបន្ទាន់​។ ចំណែក​ជនសង្ស័យ​ជា​ប្តី​បាន​កាប់​ប្រពន្ធ​រួចហើយ​នោះបាន​រត់គេចខ្លួន​ទៅ​ពួន​នៅ​ចំការ​ក្បែរ​ភូមិ​នោះ ប៉ុន្តែ​ភ្លាមនោះ​សមត្ថកិច្ច​បាន​ពង្រា​យក​ម្លាំ​ង​គ្រប់​ច្រកល្ហក​តាម​ចាប់បាន​ជនសង្ស័យ​នោះ ហើយ​ក៏បាន​នាំយកមក​អធិការ​ស្រុក​កូន​មុំ​សួរចម្លើយ និង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​និ​តី​វិធិ​ច្បាប់​។ សម​ត្ត​កិច្ច​នគ​បាល​ស្រុក​កូន​មុំ បាន​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៥ ដើម្បី​ផ្តន្ទាទោស​ទៅតាម​ច្បាប់​៕ លី វណ្ណៈ​ ​

KA-16-10-2015-18 KA-16-10-2015-19 KA-16-10-2015-20 KA-16-10-2015-21