កីឡាប៉េតង់កម្ពុជា នឹង​ចេញ​ទៅ​ប្រកួត​ជើង​ឯក​ពិភពលោក នៅ​ថៃ​សប្ដាហ៍​ក្រោយ

ភ្នំពេញ៖ ក្រុមអត្តពលិកកីឡាប៉េតង់ជម្រើសជាតិកម្ពុជា ចំនួន៨នាក់បាន ត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Pétanque World Championships ឆ្នាំ២០១៥ នៅប្រទេសថៃ ដែលគ្រោងនឹងចេញដំណើរនៅថ្ងៃ ទី២០ ខែតុលាខាងមុខនេះ ។

មុននឹងចេញដំណើរនៅព្រឹកថ្ងៃទី១៦ ខែតុលានេះលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំ ពិកកម្ពុជា បានអនុញ្ញាតឲ្យប្រតិភូ និងអត្តពលិកទាំងនោះចូលជួបសម្ដែងការគួរសម និងសំណេះសំណាល ហើយក៏ មានការឧបត្ថម្ភឯកសណ្ឋានកីឡាមួយចំនួនផងដែរ ។

លោក អ៊ឹម ផាត ប្រធានគ្រូបង្វឹកកីឡាប៉េតង់ជម្រើសជាតិកម្ពុជា បានឲ្យដឹងថា បេសកកម្មចូលរួមប្រកួតប្រកួតជើងឯក កីឡាប៉េតង់ពិភពលោកលើកនេះ គឺជាការប្រកួតដ៏សំខាន់មួយ ក្នុងនាមកម្ពុជាធ្លាប់គ្រងតំណែងមេដាយមាសពិភព លោកផ្នែកកីឡាប៉េតង់នារី ដែលដណ្ដើមបានដោយកីឡាការិនី កែ ឡេង កាលពីឆ្នាំ២០១៣ កន្លងទៅ នៅប្រទេស បារាំង ។ ដូច្នេះវាក៏ជាការចូលរួម ដើម្បីការពារមេដាយមាសពិភពលោក ខណៈអ្នកស្រី កែ ឡេង ក៏នឹងចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះផងដែរ ដែលការប្រកួតផ្លូវការគ្រោងនឹងចាប់ផ្ដើមនៅថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ។

លោកបន្ដថា ក្នុងចំណោមអត្តពលិកទាំង៨នាក់ គឺមាន៤នាក់ ត្រូវចូលរួមប្រកួតផ្នែកជើងឯកយុវជន ។ រីឯ៤នាក់ទៀត ត្រូវប្រកួតជើងឯក មនុស្សពេញវ័យ ផ្នែកកីឡាការិនី ដែលជាក្ដីសង្ឃឹមក្នុងការស្វែងរកមេដាយជូនជាតិ ហើយក៏ជាក្រុមដែលត្រូវបំពេញកាតព្វកិច្ច ការពារមេដាយមាស និងមេដាយសំរិទ្ធពិភពលោកផងដែរ ៕

កីឡាប៉េតង់កម្ពុជា នឹង​ចេញ​ទៅ​ប្រកួត​ជើង​ឯក​ពិភពលោក នៅ​ថៃ​សប្ដាហ៍​ក្រោយ

កីឡាប៉េតង់កម្ពុជា នឹង​ចេញ​ទៅ​ប្រកួត​ជើង​ឯក​ពិភពលោក នៅ​ថៃ​សប្ដាហ៍​ក្រោយ

កីឡាប៉េតង់កម្ពុជា នឹង​ចេញ​ទៅ​ប្រកួត​ជើង​ឯក​ពិភពលោក នៅ​ថៃ​សប្ដាហ៍​ក្រោយ