ក្រុមបាល់ទាត់​គ្រប់​ស្ថាប័ន​ចំនួន ៤៧ក្រុម​ចូល​រួមការ​ប្រកួត​​ពាន​រង្វាន់ Soccer League លើក​ទី៣ ឆ្នាំ២០១៥

ភ្នំពេញ៖ ព្រឹត្តិការណ៍នៃការប្រកួតពានរង្វាន់បាល់ទាត់ Soccer League លើកទី៣ ឆ្នាំ២០១៥ ក្នុងឆ្នាំនេះមានក្រុមចំនួន៤៧ ក្រុមបានចូលរួមប្រកួតប្រជែង ដណ្តើមគ្រងតំណែងជើងឯកឆ្នាំថ្មី ដោយរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ក្រោម ការសហការជាមួយសហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជា (FFC) នឹងចាប់ផ្ដើមប្រកួតនៅថ្ងែទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥នេះតទៅ ។
លោក ហុក សុចិត្រា អនុប្រធានគណៈកម្មការរៀបចំការប្រកួត Soccer League ឆ្នាំ២០១៥ បានមានប្រសាសន៍ថា យើងឈប់ ទទួលពាក្យក្រុមចូលរួមនៅដើមខែតុលាកន្លងមក ហើយទទួលបានក្រុមចូលរួមចំនួន៤៧ក្រុម ។ ចំពោះគណៈកម្មការរៀបចំការ ប្រកួតបានសម្រេចជាផ្លូវការហើយ ធ្វើពិធីសន្និសីទសារព័ត៌មាន សម្រាប់ការប្រកួតជម្រុះវគ្គបឋមនាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៥ ខាងមុខនេះនៅក្នុងមជ្ឈមណ្ឌល 3G1 នៃអគារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង និងការប្រកួតបឋមចាប់ផ្ដើមការ ប្រកួតនៅថ្ងៃទី០១ ដល់ ១៥ ខែវិច្ឆិកា ចំណែកពិធីសន្និសីទសារព័ត៌មានសម្រាប់វគ្គ៣២ក្រុម នឹងប្រព្រឹត្តនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅសណ្ឋាគារណាហ្គាវើល ។
ការប្រកួតពានរង្វាន់នេះរៀបចំជាវគ្គជម្រុះ និងជុំផ្ដាច់ព្រ័ត្រនៅ ៣កីឡដ្ឋានផ្សេងៗគ្នា សម្រាប់ការប្រកួតជម្រុះវគ្គបឋមពីចាប់ ផ្ដើមពីថ្ងៃទី០១ ដល់ ១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងកីឡដ្ឋានវេស្ទើន កីឡដ្ឋានភ្នំពេញក្រោន និងពហុកីឡដ្ឋានជាតិ ។ ដោយក្រុមចំនួន៣២ក្រុម ដែលជ្រើសរើសក្នុងចំណោម ៤៧ ក្រុមនឹងចាប់ដំណើរការពីថ្ងៃទី ២៨ ខែវិច្ឆិកា ដល់ថ្ងៃទី ២៦ ខែឆ្នូ ឆ្នាំ ២០១៥ ៕

ក្រុមបាល់ទាត់​គ្រប់​ស្ថាប័ន​ចំនួន ៤៧ក្រុម​ចូល​រួមការ​ប្រកួត​​ពាន​រង្វាន់ Soccer League លើក​ទី៣ ឆ្នាំ២០១៥

ក្រុមបាល់ទាត់​គ្រប់​ស្ថាប័ន​ចំនួន ៤៧ក្រុម​ចូល​រួមការ​ប្រកួត​​ពាន​រង្វាន់ Soccer League លើក​ទី៣ ឆ្នាំ២០១៥