កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា-វៀតណាម ត្រូវ​លើក​ពេល​ព្រោះ​បញ្ហា​បច្ចេកទេស

កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា-វៀតណាម​លើក​ទី១៤ ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌  វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ដែល​គ្រោង​រៀបចំ​ធ្វើ​ក្រុង​ហូជីមិញ ប្រទេស​វៀតណាម នៅ​ចុង​សប្តាហ៍​នេះ ត្រូវបាន​ក្រសួងការបរទេស​កម្ពុ​ជា​បញ្ជាក់ថា​លើក​ពេល​ទៅធ្វើ​នៅពេល​ក្រោយ​វិញ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បានបញ្ជាក់​ប្រាប់​សារព័ត៌មានថ្មីៗនៅថ្ងៃនេះ​ថា ការលើក​ពេល​ប្រជុំ​នេះ ដោយសារ​បញ្ហា​បច្ចេកទេស គឺ​ការរៀបចំ​ឯកសារ​មិនទាន់។ លោក​ថា៖«ភាគី​ទាំង២ ត្រូវការ​ពេលវេលា​បន្ថែមទៀត ដើម្បី​រៀបចំ​ឯកសារ ហើយ​យើង​ក៏​កំពុង​ព​ន្លឿ​ន​ការងារ​នេះ ដើម្បី​កំណត់​ថ្ងៃ​ប្រជុំ​ឡើងវិញ​ឲ្យ​បាន​ឆាប់»។

បើតាម​គម្រោង​លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួង​ការបទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​កិច្ចប្រជុំ​នេះ និង​ធ្វើជា​សហប្រធាន​កិច្ចប្រជុំ​ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃទី១៨ និង១៩ខែតុលា​ខាងមុខ​នេះដែរ៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?