តើ​​ដ្រូន​ដែល​តួកគី​បាញ់​ទម្លាក់ក្បែរ​ព្រំដែន​ស៊ីរី​​ជា​របស់​អ្នកណា ?

យន្តហោះ​ប្រដេញ​របស់​តួកគី បាន​បាញ់​ទម្លាក់​ដ្រូន​មួយ​គ្រឿង ដែល​បាន​ហោះ​រំលោភ​ចូល​ដែន​អាកាស​តួកគី ជាប់​ព្រំដែន​ជាមួយ​ស៊ីរី។ ក្នុង​ពេលភ្លាមនេះ (​ល្ងាច​ថ្ងៃ​សុក្រទី​១៦​តុលា​នេះ) តួកគី​​មិន​ទាន់​កំណត់​អត្តសញ្ញាណ​ថា​ជា​របស់​ប្រទេស​ណានៅ​ឡើយទេ។ ប៉ុន្តែបើ​តាម​អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក ដ្រូន​នោះ​គឺ​ជា​របស់​រុស្ស៊ី។ ចំណែក​ខាង​​ម៉ូស្គូ​វិញ ​គ្រាន់​តែ​បានឮ​សេចក្តី​ប្រកាស​របស់​យោធា​តួកគី​ភ្លាម ក៏បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ដែរ​ថា រាល់​គ្រប់​យាន​ហោះ​របស់​រុស្ស៊ី​ បាន​ត្រលប់​ចូល​លេនដ្ឋាន​​វិញ​អស់ ឯ​ដ្រូន​បន្ត​ធ្វើ​សកម្មភាព​ដូច​ធម្មតា។