ចំនួន​មហាសេដ្ឋី​នៅ​ចិន​មាន៥៩៦នាក់ ឯ​អាមេរិក​មាន៥៣៧នាក់

ជា​លើកដំបូង ចិន​បាន​ក្លាយជា​ប្រទេស​ដែលមាន​មហាសេដ្ឋី​ច្រើនជាងគេ ក្រោយ​វ៉ា​ដាច់ សហរដ្ឋអាមេរិក។ កាលពី​ឆ្នាំមុន ប្រទេស​ចិន​មានការ កើនឡើង​មហាសេដ្ឋី​ប្រាក់​ពាន់​លាន​ប្រមាណ២៤២នាក់​បន្ថែម ដែល​ករណីនេះ​បាន​នាំ​ឲ្យ​ចំនួន​មហាសេដ្ឋី​ក្នុងប្រទេស​ចិន​កើន​ដល់៥៩៦នាក់ ខណៈ​សហរដ្ឋអាមេរិក​មាន​ប្រមាណ​តែ៥៣៧នាក់។

‹‹ទោះ​មានការ​បញ្ហា​សេដ្ឋកិច្ច​ខ្លះ​ក៏ដោយ ចំនួន​មហាសេដ្ឋី​ក្នុងប្រទេស​ចិន​មានការ​កើន​យ៉ាង​ឆាប់រហ័ស និង​មានទ្រព្យ​សម្បត្តិ​រាប់ពាន់​លាន គឺមាន​លុយ​ច្រើនជាង​ប្រទេស​មួយចំនួន​ទៅទៀត›។ នេះ​បើ​យោងតាម Hurun Report ដែល​បានធ្វើ​ស្ថិតិ​លើ​ចំនួន​មហាសេដ្ឋី​ក្នុងប្រទេស​ចិន។

របាយការណ៍​បន្ថែមថា ស្ថាបនិក​ក្រុមហ៊ុន​Alibaba លោក Jack Ma ដែល​ធ្លាប់​ជាប់​ជា​មហាសេដ្ឋី​លំដាប់​ទី១ បាន​ធ្លា​ក់មក​ត្រឹម​លេខ២ ជាមួយ​ទ្រព្យសម្បត្តិ២២ពាន់​លាន​ដុល្លារ ចំណែក​លេខ១ បាន​ទៅ​ប្រធាន​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ Dalian Wanda លោក Wang Jianlin ដែលមាន​ទ្រព្យសម្បត្តិ​សរុប៣៤.៤ពាន់​លាន​ដុល្លារ។

យ៉ាងណាក៏ដោយ របាយ​ការ​ណ៏​ដដែល​បន្តថា ក្រុម​មហាសេដ្ឋី​ចិន​បាន​ព្យាយាម​លាក់បាំង​ទ្រព្យសម្បត្តិ​ពិតប្រាកដ​របស់​ពួកគេ​ពី​ភ្នែក​អាជ្ញាធរ​ចិន។ មានតែ​មហាសេដ្ឋី​ប្រមាណ៥០% ដែល​គេ​បានដឹង​ពី​ចំនួន​ពិត ឯ​ប្រមាណ១៥% លាក់​ពី​ភ្នែក​សាធារណជន៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?