សមត្ថកិច្ច​ចម្រុះ​ឆែកឆេរ​លំ​ដ្ឋា​ន​ឈ្មួញ​ឈើ​មួយកន្លែង​ប្រទះឃើញ​ឈើ​ប្រណីត​ជាច្រើន​ម៉ែត្រគុប​

​ខេត្ត​ត្បូងឃ្មុំ​៖ សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​លោក​ប៉ុក​តា​រ៉ា​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​ចុះទៅ​ឆែកឆេរ​លំ​ដ្ឋា​ន​មួយកន្លែង​កាលពី​ម៉ោង​១១​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ត្បូង​វត្ត ឃុំ​មេមត់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ការឆែកឆេរ​លំ​ដ្ឋា​ន​នោះបាន​រកឃើញ​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​រាប់រយ​កំណាត់​ដែល​ឈ្មួញ​លាក់​ទុក្ខ​បំរុង​លោត​ឆត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ប៉ុន្តែ​អស់លក្ខណ៍​ត្រូវ​លោក ប៉ុក តា​រ៉ា ដឹកនាំ​កម្លាំងចម្រុះ​ឆែកឆេរ និង​ធ្វើការ​ប​ង្គ្រា​ប ប៉ុន្តែ​ឈ្មួញ​ជា​ម្ចាស់​ឈើ​បាន​រត់គេចខ្លួន ។​

សមត្ថកិច្ច​បន្តទៀតថា ម្ចាស់​លំ​ដ្ឋា​ន​នោះ​ឈ្មោះ លី សុ​ព្រី​ន ភេទ​ប្រុស និង​ប្រពន្ធ​ឈ្មោះ ហួរ ស្រី​គីម រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ហើយ​ក្នុងការ​ឆែកឆេរ​នោះ​រឹបអូស​បាន​ឈើ​ប្រណីត​ចំនួន​៣០៤​ដុំ តែ​មិនបាន​ឃាត់ខ្លួន​ម្ចាស់ផ្ទះ​នោះទេ​ព្រោះ​ម្ចាស់​ប្រហែលជា​ដឹងខ្លួន​ជាមុន​ទើប​គេចខ្លួនបាត់​។ ​ឈើ​ទាំងនោះ​ត្រូវបាន​សមត្ថកិច្ច​នាំយក​ទៅ​ទុក​នៅ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​ដើម្បី​ធ្វើ​កំណត់ហេតុ និង​កសាង​សំណុំរឿង​ចាត់ការ​តាមផ្លូវ​ច្បាប់​៕ ព្រា​បស​

KA-16-10-2015-22 KA-16-10-2015-23 KA-16-10-2015-24 KA-16-10-2015-25