ប្រជាពលរដ្ឋ​រាប់សិប​នាក់​ទម្លាក់​និង​ដុត​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​

ឧត្តរមានជ័យ: ប្រជាពលរដ្ឋ​រាប់សិប​នាក់ ដែល​រស់នៅ​ភូមិ​សំបួរមាស សង្កាត់​បន្សាយ​រាក់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ បាននាំគ្នា​ទម្លាក់​ស្លាក់​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់មក​បាន​ដុត​កំទេចចោល ដោយសារ​ពួកគាត់​អស់ជំនឿ​ទៅលើ​គណបក្សប្រឆាំង​មួយ​នេះ ដោយសារតែ​ការសន្យា ហើយ​មិន​គោរព​តាម​។​
​    ​
​ការទម្លាក់​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ​នេះ កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​១៦​ខែតុលា​ឆ្នាំ ២០១៥​នេះ ស្ថិតនៅ​មុខផ្ទះ​ដូន​ចាស់ជរា​ម្នាក់ ស្ថិតនៅ​ក្នុងភូមិ​សំបួរមាស សង្កាត់​បន្សាយ​រាក់ ក្រុង​សំរោង ហើយ​ការទម្លាក់​ស្លាក​មួយ​នេះ ពួកគាត់​ធ្លាប់តែ​គាំទ្រ គណបក្សប្រឆាំង បែរមក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ឬ​គណបក្ស​ផ្សេង​ឡើយ​។​
​    ​
​ពួកគាត់​ទាំងអស់​បាន​និយាយ​ដូចគ្នា​ថា ការដែល​ជាដើម​ចម​គឺ​បណ្តាលមកពី​ពួក គាត់​អស់ជំនឿ​លើ​គណបក្ស​សង្គ្រោះ​ជាតិ ដូចជា​ការសន្យា​ហើយ​មិន​ធ្វើ ហើយ​ថ្នាក់ដឹកនាំ មេបក្ស​រហូតដល់​ថ្នាក់ក្រោម ពោរពេញ​ទៅដោយ​បក្ខពួកនិយម ប្រព្រឹត្ត​អំពើពុករលួយ ភូតកុហក់​និង​បោកប្រាស់ ប្រជាពលរដ្ឋ​ស្លូតត្រង់​។ ដោយ​ពួកគាត់​អះអាងថា ចាប់ពីពេលនេះ​តទៅ​ពួយ​គាត់​អស់ជំនឿ​លើ​គណបក្សប្រឆាំង ដែល​ដឹកនាំ​ដោយ​លោក កឹម សុខា និង លោក សម រង្ស៊ី ទៀតហើយ​៕