សម្តេច​តេ​ជោ ហ៊ុន សែន ការកើនឡើង​នូវ​ឥទ្ធិពល​របស់​អាស៊ី នឹង​នាំមក​នូវ​បញ្ហា​ប្រឈម និង​ការទទួលខុសត្រូវ​ថ្មី​

ភ្នំពេញ: ក្នុង​កម្មវិធី​បើក​វេទិកា​សៀង​សាន សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ការកើនឡើង​នូវ​ឥទ្ធិពល​របស់​អាស៊ី ដែល​នាំមុខ​ដោយ​ចិន ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន និង​សាធារណរដ្ឋ​កូរ៉េ នឹង​នាំមក​នូវ​បញ្ហា​ប្រឈម និង​ការទទួលខុសត្រូវ​ថ្មី​។  ដូច្នេះ​ជម្រើស​ជាក់ស្តែង យើង​ប្តេជ្ញាចិត្ត​ក្នុងការ​ធ្វើការ​រួមគ្នា​ក្នុង​រូបភាព​ចម្រុះ ទាំង​តាម​យន្តការ​ទ្វេភាគី និង​ពហុភាគី និង​ទាំង​ក្របខ័ណ្ឌ​តំបន់​និង​ជាស​កល​នោះទេ​។​

​នៅ​ល្ងាច​ថ្ងៃទី ១៦ ខែ តុលា នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ចូលរួម​ថ្លែង​សុន្ទរកថា ៩ ទំព័រ នៅក្នុង​កម្មវិធី​បើក​វេទិកា​សៀង​សាន លើក​ទី ៦ ក្រោម​ប្រធានបទ " សន្តិសុខ និង​សហ​ប្រតិ​ប​ត្ត​ការ​នៅ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក និង ចក្ខុវិស័យ​" ដែល​រៀបចំឡើង​ដោយ​ក្រសួងការពារជាតិ​ចិន​។​

​សម្តេច​ហ៊ុន សែន បាន​ថ្លែងបន្តថា វេទិកា​សៀង​សាន​នេះ​ពិត​ជាមាន​សារសំខាន់​ខ្លាំងណាស់​សម្រាប់​កា​រព​ង្រឹ​ក​និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​នៃ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ហើយ​វា​ក៏​នឹង​ផ្តល់ឱកាស​ដ៏​កម្រ​ដើម្បី​យើងទាំងអស់គ្នា​រៀបចំ​ចក្ខុវិស័យ​វែងឆ្ងាយ និង​គូស​វាង​ផែនទី​ចង្អុល​ផ្លូវ សម្រាប់​កិច្ចសហប្រតិបត្តិការ​ស៊ីជម្រៅ​រវាង​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​ដៃគូ​ពាក់ព័ន្ធ​សំខាន់ៗ សំដៅ​ធានា​សន្តិសុខ ស្ថិរភាព ភាពសុខដុមរមនា និង​វិ​បុស​ភាព ព្រមទាំង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅក្នុង​តំបន់​របស់​យើង​។ វេទិកា​នេះ ពិតជា​នឹងចូលរួម​វិភាគទាន​ដ៏​មានតម្លៃ​ដល់​ការបង្កើតឡើង​នូវ​ជំនឿ​និង​ការបង្កើន​នូវ​ទំនុកចិត្ត តាមរយៈ​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការផ្លាស់ប្តូរ​ព័ត៌មាន និង​កិច្ចសន្ទនា​ទាក់ទង​នឹង​ផ្នែក​សន្តិសុខ​និង​ការអភិវឌ្ឍ​នៅក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​របស់​យើង​។​

​សម្តេច​តេ​ជោ បាន​បន្ត ការកើនឡើង​នូវ​ឥទ្ធិពល​របស់​អាស៊ី នឹង​នាំមក​នូវ​បញ្ហា​ប្រឈម និង​ការទទួលខុសត្រូវ​ថ្មី​។ អាស៊ី ដែល​នាំមុខ​ដោយ​ចិន ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន និង​សាធារណរដ្ឋ​កូរ៉េ នឹង​រឹតតែ​បង្កើត​ភាពម្ចាស់ការ​និង​ការទទួលខុសត្រូវ​ជាស​កល​ខ្លាំង​ជាង​មុន ពោលគឺ​ចាំបាច់​ត្រូវ​ប្រែក្លាយ​ខ្លួន​បន្តិច​ម្តងៗ​ពី​អ្នកឃ្លាំមើល​អសកម្ម ក្នុងការ​ជ​ជែង​ពិភាក្សា​លើ​ការបង្កើត​វិធាន​សកល និង​ជា​អ្នកដើរ​តាម​វិធាន​ទាំងនោះ ទៅជា​អ្នកចូលរួម​យ៉ាងសកម្ម ជា​អ្នកបង្កើត​វិធាន​ក្នុង​លក្ខណៈ​ស្ថាបនា​និង​អ្នកអនុវត្ត​ប្រកបដោយ​ឥទ្ធិពល​។ ក្នុងន័យនេះ ការធ្វើសមាហរណកម្ម​និង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ គឺជា​ចំណុច​ស្នូល​ដ៏​សំខាន់​សម្រាប់​ដំណើរការ​ឆ្ពោះទៅកាន់​វិបុលភាព និង​ឥទ្ធិពល​កាន់តែ​ខ្លាំងក្លា​ឡើង​របស់​អាស៊ី​។​

​សម្តេច​បាន​បញ្ជាក់ថា វេទិកា​នេះ ត្រូវបាន​រៀបចំឡើង​ក្នុងខណៈដែល​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់ កំពុង​ពើបប្រទះ​នឹង​បញ្ហា​ប្រឈម​មួយចំនួន ទាំង​ក្នុង​ផ្នែក​សង្គម សេដ្ឋកិច្ច និង​សន្តិសុខ​រួមមាន​ដូចជា ភេ​វរ​កម្ម សន្តិសុខ ស្បៀង​និង​ថាមពល ឧក្រិដ្ឋកម្ម​ឆ្លងដែន សុ​វត្ថ​ភាព ផ្នែក​អាកាសចរណ៍ ការជួញដូរ​មនុស្ស ក៏ដូចជា​ការប្រែប្រួល​នៃ​វិបត្តិ​ភូមិសាស្ត្រ​នយោបាយ​។​ល​។ ដូច្នេះ​ជម្រើស​ជាក់ស្តែង ដែល​យើង​មាននៅ​ក្នុង ការប្រយុទ្ធ​ប្រឆាំងនឹង​បទល្មើស​ទាំងនោះ គឺ​គ្មានអ្វី​ក្រៅពី​ការប្តេជ្ញាចិត្ត​ក្នុងការ​ធ្វើការ​រួមគ្នា​ក្នុង​រូបភាព​ចម្រុះ ទាំង​តាម​យន្តការ​ទ្វេភាគី និង​ពហុភាគី និង​ទាំង​ក្របខ័ណ្ឌ​តំបន់​និង​ជាស​កល​នោះទេ​។​

​ខ្លឹមសារ​នៃ​សុន្ទរកថា​គន្លឹះ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន គឺមាន​ដូចខាងក្រោម​នេះ​៖​