ពិត​ជា​មាន​មែន! សម្ញែង​រថយន្ត​ថ្លៃ​ៗ និង​ចែក​លុយ​សុទ្ធ​ក្នុង​ថ្ងៃ​រៀប​ការ

ពិត​ជា​មាន​មែន! សម្ញែង​រថយន្ត​ថ្លៃ​ៗ និង​ចែក​លុយ​សុទ្ធ​ក្នុង​ថ្ងៃ​រៀប​ការ

អាពាហ៍ពិពាហ៍​មួយ​នៅ​ប្រទេស​ចិន បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​ឱឡារិក​បំផុត ដោយ​មាន​ការ​ចែក​លុយ​ឲ្យ​អ្នក​ដំណើរ​តាម​ដង​ផ្លូវ និង​ដង្ហែ​អម​ដោយ​ក្បួន​រថយន្ត​កប់​ស៊េរី​ជា​ច្រើន​គ្រឿង ដែល​គិត​ជា​ទឹក​ប្រាក់​ចំណាយ​អស់ ១៥០០០០០​យាន់ (ប្រហែល ២៤៤០០០​ដុល្លារ)។ ​​

 

ពិត​ជា​មាន​មែន! សម្ញែង​រថយន្ត​ថ្លៃ​ៗ និង​ចែក​លុយ​សុទ្ធ​ក្នុង​ថ្ងៃ​រៀប​ការ

 

រថយន្ត​ស៊េរី​ទំនើប​ៗ​ជា​ច្រើន​ដូចជា Hummers, Lamborghinis, Porsches បាន​បង្អួត​ខ្លួន​នៅ​លើ​ដង​ផ្លូវ​​ដើម្បី​ប្រារព្ធ​ពិធី​អាពាហ៍ពិពាហ៍​កូន​កំលោះ​ក្រមុំ​ដែល​មាន​វ័យ​ប្រហែល ២០​ឆ្នាំ។ បន្ទាប់​មក អ្នក​ជិះ​នៅ​ក្នុង​រថយន្ត​ដ៏​ទំនើប​ទាំង​នោះ​បាន​ចុះ​ដើរ​តាម​ផ្លូវ ហើយ​ចែក​អាំង​ប៉ាវ​ឲ្យ​អ្នក​ដំណើរ ដែល​ក្នុង​អាំង​ប៉ាវ​នោះ​មាន​ប្រាក់​ចាប់​ពី ១យាន់ (១៦សេន) ទៅ​ដល់ ១០០​យាន់ (ប្រហែល ១៦​ដុល្លារ)។

 

សារព័ត៌មាន Sina របស់​ប្រទេស​ចិន​បាន​បញ្ជាក់​ថា កូន​កំលោះ​មាន​ឈ្មោះ Chen JunLliang ជា​ម្ចាស់​ក្រុមហ៊ុន​អ៊ីនធឺណិត Dongguan។ លោក Chen គឺ​ជា​អ្នក​ខេត្ត​ Hunan ហើយ​លោក​បាន​ចាប់​ផ្ដើម​ក្រុមហ៊ុន​អេឡិចត្រូនិក​នេះ​កាល​ពី​ជាង​មួយ​ឆ្នាំ​មុន​ប៉ុណ្ណោះ។ លោក Chen បាន​និយាយ​ថា “ក្រុម​ហ៊ុន​យើង​ទើប​តែ​រក​ប្រាក់​បាន​​ដ៏​ច្រើន ហើយ​ថ្ងៃ​នេះ​ខ្ញុំ​រៀប​ការ…. អីចឹង​ហើយ​បាន​ចង់​ធ្វើ​ពិធី​ឲ្យ​ធំ​ដុំ​បន្តិច”៕

 

ពិត​ជា​មាន​មែន! សម្ញែង​រថយន្ត​ថ្លៃ​ៗ និង​ចែក​លុយ​សុទ្ធ​ក្នុង​ថ្ងៃ​រៀប​ការ

 

ពិត​ជា​មាន​មែន! សម្ញែង​រថយន្ត​ថ្លៃ​ៗ និង​ចែក​លុយ​សុទ្ធ​ក្នុង​ថ្ងៃ​រៀប​ការ

 

ពិត​ជា​មាន​មែន! សម្ញែង​រថយន្ត​ថ្លៃ​ៗ និង​ចែក​លុយ​សុទ្ធ​ក្នុង​ថ្ងៃ​រៀប​ការ

 

​ចុចអាន៖ កំពូល​អ្នក​មាន! ចំណាយ​ប្រាក់​រាប់​ម៉ឺន​ដុល្លារ បាញ់​ដំរី​កម្សាន្ត​អារម្មណ៍

 

ប្រែ​សម្រួល៖ គង់ វិសាល

ប្រភព៖shanghaiis