បត់​រថយន្ដ​មិន​ដាក់​ភ្លើង​សញ្ញា ត្រូវ​ម៉ូតូ​បុក


មានហេតុការណ៍គ្រោះថ្នាក់មួយ រវាងរថយន្ត និងម៉ូតូ បានបុកគ្នាទាំងព្រឹក បង្កការភ្ងាក់ផ្អើល ដល់​អ្នក​ធ្វើ​ដំណើរ នៅ​តាម​បណ្តោយ​ផ្លូវ ២៦១ កែងផ្លូវ ១៨២។
បត់​រថយន្ដ​មិន​ដាក់​ភ្លើង​សញ្ញា ត្រូវ​ម៉ូតូ​បុក

រូបជំនួស៖ បង្ហាញពីគ្រោះថ្នាក់រវាងម៉ូតូ និងម៉ូតូ នៅតាមដងផ្លូវមួយ កណ្ដាលរាជធានីភ្នំពេញ។ (រូបថត monoROOM.info/ H. Vuthy)

ករណីម៉ូតូបើកបុករថយន្ត ហៃឡែនឌឺ នេះបានកើតឡើងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥នាវេលា ម៉ោង៩ និង៥០ នាទីព្រឹក ត្រង់ចំណុចស្តុបផ្លូវលេខ ២៦១ កែង ១៨២ ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្តាលឲ្យខូចខាតថ្ពាល់រថយន្តខាងមុខ។

តាមសម្តីរបស់ម្ចាស់ម៉ូតូ បានឲ្យដឹងថា គាត់ជិះម៉ូតូប្រភេទ កុបជ្រុងពណ៍ខៀវ មានស្លាក់លេខ ភ្នំពេញ 1K 6089 បានបុកជាមួយ រថយន្តហៃឡែនឌឺ ពាក់ស្លាក់លេខភ្នំពេញ 2AP 0896 នៅពេលដែលរថយន្តនោះ បត់ត្រឡប់មិនបានស៊ីញ៉ូ ធ្វើខូចខាតរថយន្តផ្នែកខាងមុខ។

ក្រោយពេលកើតហេតុ ភាគីទាំងពីរ បានជជែកគ្នាយ៉ាងតឹងសរសៃករ ដើម្បីយកឈ្នះ តែរាងៗខ្លួន។ ប៉ុន្តែ​នៅ​ពេលនោះ ក្រុមមន្ត្រីសមត្ថកិច្ចបានចុះ មកជួយសម្របសម្រួលភាគីទាំងសងខាង កុំមានរឿងវែងជាងនេះ។ ចំណែកខាងម្ចាស់ម៉ូតូ សុខចិត្តយករថយន្តនោះ ទៅជួសជុលដើម្បីបញ្ចាប់រឿង ព្រោះខ្លួនជាជាង ខាង​រថយន្ត​ស្រាប់៕